តារាសម្តែងស្រីម្នាក់ដែលគេ ឈ្មោះថា លី ឡាវីន សង្ស័យឈ្លោះប្រកែកគ្នាតាមហ្វេសប៊ុក បានលើបក្សពួកទៅវាយបុរសម្នាក់ ដែលអង្គុយផឹកស៊ីនៅហាងមួយកន្លែង បណ្តាលអោយរងរបួសបែកក្បាល ហើយក្រុមជនបង្កបាននាំគ្នារត់គេចខ្លួនបាត់ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ នៅហាងមួយកន្លែង យីហោ សាច់អាំងបែបចិន ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ប្រាជ ហាវ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះលេខ ៩A ផ្លូវ៣៩៦ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងម្នាក់ទៀតមិនបានអោយដឹងឈ្មោះ ។ ចំនែកជនបង្កត្រូវបានគេស្គាល់ឈ្មោះថាឈ្មោះ លី ឡាវីន ភេទស្រី មុខរបរជាតារាសម្តែងភាពយន្ត និងបក្សពួក២នាក់ទៀតមិនបានអោយដឹងឈ្មោះ ។

តាមសម្តីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា២នាក់មិត្តភក័្តប្រុសៗ បានមកញុំាអាហារ និងផឹកស្រាបៀនៅហាងខាងលើ ដោយអង្គុយបែរខ្នងមករកផ្លូវខណៈពេលកំពុងតែផឹក និងញុំាអាហារសុខៗ ក៍ស្រាប់តែមានមនុស្ស៣នាក់ ប្រុស២នាក់និងស្រីម្នាក់ ដែលគេស្គាល់ថាជាតារាសម្តែង ឈ្មោះលី ឡាវីន រួមនិង បក្សពួកបានយក មួកសុវត្តិភាព មកវាយរូបគាត់ ដែលកំពុងតែអង្គុយដោយមិនដឹងខ្លួន ចំក្បាលបណ្តាលអោយបែកចេញឈាម ហើយភ្លាមៗនោះដែរ នារីជាតារាសម្តែង ឈ្មោះ លីឡាវីន ក៍បានយកកៅអីមកវាយលើរូបគាត់បន្ថែមទៀត រួចហើយក៍បានយកទូរសព្ទ័ ម៉ាកiphone X របស់គាត់ ហើយនាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់អស់ទៅ។

ជនរងគ្រោះបានបន្តទៀតថា រូបគាត់និងបក្សពួកជនបង្ក លី ឡាវីន មិនដែលស្គាល់គ្នានោះទេ គ្រាន់តែជា Friends ហ្វេសប៊ុកជាមួយគ្នា។ តែបើមិត្តភក័្តស្រីៗម្នាក់ទៀតរបស់គាត់ ឈ្មោះថា បេនីយុំាង ទើបបានស្គាល់គ្នាជាមួយ និងនារីជនបង្ករ ឈ្មោះ លី ឡាវីន ហើយអ្នកទាំងពីរនាក់ បានឈ្លោះប្រកែកគ្នា តាមហ្វេសប៊ុកទៀតផង មិនដឹងមូលហេតុអ្វីច្បាស់លាស់ទេ បែរជាជនបង្កនាំមិត្តភក្កិ មកវាយលើរូបគាត់បែបនេះទៅវិញ។

បន្ទាប់ពីកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរពីដំនើររឿង ព្រមទាំងនាំរូបគាត់ជាជនរងគ្រោះ យកទៅសាកសួរនិងដាក់ពាក្យបណ្តឹង ទៅប៉ុស្តិសមត្ថកិច្ចចាក់អង្រែលើ ៕