តាម​រយៈ​គណនី​ហ្វេ​ស​បុក​ផេ​ក​ជា​ផ្លូវការ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ជូនដំណឹង​មួយ​ដល់​ប្រជាពលរដ្ឋ ស្ដី​ពី​កម្រៃ​សេវា​ថ្មី នៃ​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន នៅ​រាជធានី​ភ្នំពេញ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ តទៅ ថ្លៃ​សំរាម​នឹង​ឡើងថ្លៃ​ជាង​មុន ។

សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ផ្សព្វផ្សាយ​ពី​តារាង​តម្លៃ​ថ្មី សម្រាប់​ថ្លៃ​សំរាម តាម​ផ្ទះ ក្រុមហ៊ុន រោងចក្រ សហគ្រាស ទីតាំង​ប្រកប​អាជីវកម្ម សេវាកម្ម សណ្ឋាគារ និង​ភោជនីយដ្ឋាន ជាដើម ៕

ចង់​ជ្រាប​ច្បាស់​សូម​អាន​សារលិខិត​ខាងក្រោម​នេះ ៖