ភ្នំពេញ ៖ ដើម្បី​លុប​បំបាត់​ក្រុម​​ទំនើងដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ជិះ​រ៉ូ​ឮ​ខ្លាំង​ៗ បង្ក​រំខាន​ដល់​ការ​ដេក​ពួន​របស់​ប្រជាពលរដ្ឋ​ និង​ដើម្បី​រក្សា​បាន​សន្តិសុខសណ្តាប់ធ្នាប់​សង្គមនោះ ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ធ្វើការ​បញ្ជូន​ម៉ូតូ ​ដែល​បាន​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លាន់ឮ​រំពង​ខ្លាំង​ៗ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ចំនួន​០៥​គ្រឿង ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕