ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ផ្ទុះ​មីនតោន ដែល​កប់​នៅ​ក្នុង​ដី លើ​ផ្លូវ​បារាំង ភូមិ​សែន​សំ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ។

យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​រួម​មាន ៖ ទី​១ ៖ បុរស​ឈ្មោះ ហុ​ក រ៉ា​ឆាន់ អាយុ​១៨ ឆ្នាំ​រស់នៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង និង ទី​២៖ ឈ្មោះ មៅ កំសត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ដោយឡែក​ជន​រង​គ្រោះ ដែល​រង​របួស​ឈ្មោះ តែម ប៊ុ​ន​ធី​ម អាយុ​៤៩​ឆ្នាំ រស់នៅ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ៕