កំពង់ស្ពឺ៖ ការប្រគំតន្រ្តីយក្សនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ប្រចាំ​មណ្ឌល​កំពង់ស្ពឺបានកក្រើកខេត្តកំពង់ស្ពឺដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ក្រោយពីពិធីប្រកាសក្រុមជើងឯករួចជាស្ថាពរ។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ។

កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា លោក ឆន សុវណ្ណរាជ អ្នកនាងពេជ្រ សោភា អ្នកនាង សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីសា លោក នីកូ លោក នី រតនា លោកហ្សូណូ ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត​ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តកំពង់ស្ពឺ នាត្រីកាលនោះ។

កម្មវិធីប្រគំតន្រ្តីនឹងបន្តប្រារព្ធធ្វើឡើងនៅខេត្តបួនមួយទៀត៖ ខេត្តសៀមរាបនៅថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមីនា ក្រុងប៉ោយប៉ែតនៅថ្ងៃទី៣០ដល់ថ្ងៃទី៣១ ខែមីនា ខេត្តបាត់ដំបងនៅថ្ងៃទី៤ដល់ថ្ងៃទី៧ ខែមេសា និងខេត្តកំពង់ចាមនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​
ពិសាដោយការទទួលខុសត្រូវ៕