ខេត្តរតនៈគីរី៖ ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ រដូវកាលទី៣ បានបន្តរកឃើញអ្នកដែលមានសំណាងឈ្នះរង្វាន់ធំរបស់ខ្លួនម្នាក់ទៀត មានឈ្មោះ កើ កំម៉ារី ភេទប្រុស អាយុ30ឆ្នាំ មានមុខរបរជាអ្នកស៊ីឈ្នួលធ្វើចំការ បច្ចុប្បន្នរស់នៅភូមិតឹន ឃុំតឹន ស្រុកកូនមុំ ។

ថ្លែងប្រាប់ក្រុមការងារដែលជាអ្នកតំណាងក្រុមហ៊ុនចុះប្រគល់ទឹកប្រាក់រង្វាន់ដល់លំនៅដ្ឋានផ្ទាល់ដែលមានអាស័យដ្ឋានដូចខាងលើនេះថា ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីមកពីធ្វើចំការអោយគេវិញ ហើយមានអាការៈស្រេកទឹកផងនោះ លោកបានទិញតែបៃតង អ៊ីឈីតាន់រសជាតិផ្លែគូលេន ពីអ្នកលក់ដែលស្ថិតនៅជិតផ្សារដើម្បីទទួលទាន។

លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាមលោកពិតជាមានបអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏យកមកប្រាប់បងប្អូន រួមជាមួយនឹងប្រពន្ធ ហើយទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ លោក កំម៉ារី បានលើកឡើងទៀតថា: ជីវភាពគ្រួសារសព្វថ្ងៃគឺមានភាពលំបាកខ្លាំង ព្រោះមិនអាចរកចំណូលអ្វីក្រៅពីសុីឈ្នួលធ្វើចំការអោយគេតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ អ៊ីឈីតាន់ បានផ្លាស់ប្ដូរជីវភាពគ្រួសាររបស់លោកឱ្យល្អប្រសើរបានទាំងស្រុងបានហើយ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ លោកនឹងយកទៅព្យាបាលជំងឺម្តសយ ហើយទុកមួយចំនួនសង់ផ្ទះ និងទិញដីធ្វើចំការស្វាយចន្ទី ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតឱ្យមានកម្មវិធីដ៏អស្ចារ្យ ដែលអាចជួយកែប្រែជោគវាសនាគ្រួសាររបស់លោកឱ្យល្អប្រសើរជាងពេលមុន។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕