ភ្នំពេញ៖ បុរសម្នាក់ចេញមកពីផឹកស៊ីស្រវឹងសុំមិត្តភក្តិចេញមកមុន លួចទៅយកស្រីនៅវត្តភ្នំទៅឡើងឋានសួគ៌រួចរាល់ហើយ ត្រឡប់ទៅវិញត្រូវបានស្ត្រីរកស៊ីផ្លូវភេទនោះលួចយកកាបូបលុយអស់ជាង៣០០ដុល្លារ និងងកាតគ្រីម៉ូតូមួយទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥១នៅចំណុចរង្វង់មូលវត្តភ្នំស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ស្ត្រីរកស៊ីផ្លូវនោះមានឈ្មោះស្រី លន ភេទស្រី អាយុជាង ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ម៉េង ឆាយ ភេទប្រុស អាយុ២៨ទៅ២៩ឆ្នាំ បានឲ្យដឹងថា មុនពេលកើតគាត់ជាមួយមិត្តភក្ដិ បានអង្គុយផឹកស៊ីនៅម្តុំក្បែរកន្លែងកើតហេតុ លុះពេលស្រវឹងស្រា ក៏សុំមិត្តភក្ដិចេញមកមុនមិនអោយមិត្តភក្ដិ ដឹងថាខ្លួនលួចមកយកស្ត្រីផ្លូវភេទទៅឡើងឋានសួគ៌នោះទេ រហូតបើកប្រតិបត្តិការចប់រួចរាល់ហើយ ស្រាប់តែបាត់កាបូបលុយ ដែលនៅក្នុងកាបូបនោះ មានលុយជាង៣០០ដុល្លារ និងកាតគ្រីម៉ូតូហុងដាឌ្រីមមួយទៀត ។

ប្រភពដដែលបានអះអាងថា ស្ត្រីដែលគាត់យកទៅនោះ ជាអ្នកលួច ក៏ទៅប្រាប់មិត្តភក្ដិ ឲ្យជួយដើររក លុះពេលដែលមកដល់ចំណុចវត្តភ្នំវិញ ក៏ប្រទះឃើញស្ត្រីរូបនេះកំពុងតែឈរក៏ស្មានតែបក្ខ ពួកផ្សំគំនិតគ្នា ខឹងពេកវាយ២ដៃចំមុខស្ត្រីរកស៊ីផ្លូវបណ្តាលឲ្យរងរបួសយ៉ាងដំណំ ភ្លាមៗនោះដែរ ក៏មានបក្ខពួក២ទៅ៣នាក់ទៀតមានស្រីមានប្រុសបានមកវាយទៅលើរូបគាត់ថែមទៀត ផ្អើលទៅដល់សមត្ថកិច្ច និងអ្នកសារព័ត៌មានជាច្រើនអង្គភាពតែម្តង ។

បើតាមសំដីរបស់ស្ត្រីរកស៊ីផ្លូវភេទវិញបាននិយាយថា ខ្លួនមិនបានលួចកាបូបដូចបុរសខាងលើចោទនោះទេ គឺគាត់បានយកស្រីផ្សេងទេ គេមិនដែលស្គាល់ និងបានទៅដេកជាមួយទេ ខ្លួនឯងបែកថ្នាំបែរជាមករករឿងគាត់ និងវាយទៅលើរូបគាត់ទៅវិញ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះនឹកឃើញថា កាបូបលុយគាត់បានបាត់ទៅហើយ ដាក់ពាក្យបណ្តឹងក៏មិនមានបានការអីដែរ ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះបាត់ទៅ ៕