កំពង់ឆ្នាំង ៖ អបអរសាទរ យុវសិស្ស សុខ ណារី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ១ ថ្នាក់ជាតិផ្នែក ស្មូតកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអាន ស្មូតកំណាព្យ តែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅក្នុងទិវាជាតិអំណានលើកទី៤ ឆ្នាំ២០១៩ ។
សូមជម្រាបថា ជ័យលាភីថ្នាក់ជាតិផ្នែក ស្មូតកំណាព្យ រួមមាន ៖
– ជ័យលាភីលេខ១ ៖ យុវសិស្ស សុខ ណារី មកពីខេត្តកំពង់ឆ្នាំង ។
– ជ័យលាភីលេខ២ ៖ យុវសិស្ស ធួន ដាណុច មកពីរាជធានីភ្នំពេញ ។
– ជ័យលាភីលេខ៣ ៖ យុវសិស្ស ម៉ាប់ លិនដា មកពីខេត្តបាត់ដំបង ។
ក្រោយពីទទួលបានជ័យលាភីលេខ១ ថ្នាក់ជាតិផ្នែក ស្មូតកំណាព្យ ការិយាល័យអ់រំ យុវជន និងកីឡាស្រុកទឹកផុស ក៏បានរៀបចំពិធីអបអរសាទរ និងដង្ហែក្បួនយ៉ាងអធិកអធម ដោយមានការគាំទ្រពីរដ្ឋបាលស្រុកទឹកផុស លោកមេឃុំអភិវឌ្ឍន៍ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានដង្ហែក្បួនយុវសិស្ស សុខ ណារី មកកាន់អនុវិទ្យាល័យ អភិវឌ្ឍន៍ផងដែរ ។
គួរបញ្ជាក់ថា យុវសិស្ស សុខ ណារី ជាសិស្សរៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យអភិវឌ្ឍន៍ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕