ភ្នំពេញ៖ បន្ទាប់ពីប្រកាសបង្ហាញខ្លួនជាផ្លូវការ កាលពីខែកុម្ភៈ កន្លងទៅនេះ វត្តមានរបស់ Huwei Mate X បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅទូទាំងសកលលោក ដោយសារតែ Tablet មួយនេះបានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ជាមួយអេក្រង់ប្រភេទ AMOLED ទំហំ ៨.០ អ៊ីង អាចបត់បាន ១៨០ដឺក្រេ និងអាចប្រើប្រាស់ជាស្មាតហ្វូន ដែលមានទំហំអេក្រង់ ៦.៦ អ៊ីងទៀតផង ។

រហូតមកទល់ពេលនេះ ក៏មានអ្នកប្រើប្រាស់ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា អន្ទះសារចង់ចាប់កាន់វាដោយផ្ទាល់ផងដែរ ហើយទន្ទឹមគ្នានេះ ក៏មានពាក្យចរចាមអារាមថា Huwei Mate X នឹងបង្ហាញខ្លួនជាផ្លូវការនៅប្រទេសយើងនៅថ្ងៃស្អែកនេះហើយ ។
យ៉ាងណាមិញ នេះគ្រាន់តែជាការនិយាយតៗគ្នាពីសំណាក់មហាជនមួយចំនួនធំប៉ុណ្ណោះ ហើយព័ត៌មានពិតយ៉ាងណានោះ KBN យើងនឹងចុះផ្សាយបន្តបន្ទាប់នាពេលក្រោយ ៕
សហការី KBN