ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសស្រុកនោងសូង ខេត្តនគររាជសីម៉ា បានរាយការណ៍មកថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវជាតិមិត្តភាព ឆ្ពោះចូលក្នុងទីរួមខេត្ត គេបានប្រទះឃើញរថយន្តមួយបានក្រឡាប់ ស្ថិតនៅក្នុងស្រុកនោងសូង ខេត្តនគររាជសីម៉ា ។

ពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញរថយន្ត Pickup មួយគ្រឿង ពណ៌ស ក្រឡាប់និងខូចខាតយ៉ាងធ្ងន់ធ្ងរ នៅកន្លែងកើតហេតុ តែប៉ូលិសបានឃើញអ្នកបើកបរ អាយុ២៧ឆ្នាំ មានរបួសបន្តិចបន្តួចប៉ុណ្ណោះ ។

តាមការរៀបរាប់ពីម្ចាស់រថយន្តខាងលើ បានឲ្យដឹងថា គាត់ទើបបើករថយន្តត្រលប់មកពីទីក្រុងបាងកក ដើម្បីត្រលប់ទៅផ្ទះវិញ ពេលបើកមកដល់កន្លែងកើតហេតុ បានវ៉ារថយន្តមួយគ្រឿងទៀត ខណៈពេលនោះ រថយន្តរបស់គាត់បានរេចង្កូតទៅម្ខាងផ្លូវផ្សេងទៀត ធ្វើឲ្យគាត់មិនអាចគ្រប់គ្រងរថយន្តបាន ធ្វើឲ្យរថយន្តក្រឡាប់តែម្តង ។

ម្ចាស់រថយន្តបានប្រាប់បន្តថា គាត់សំណាងណាស់ ដែលគាត់មានបន្តោងព្រះ លោកតាមកជាមួយ ដាក់ក្នុងរថយន្តរបស់គាត់ ហើយគាត់ជឿថា បន្តោងព្រះដែលលោកតាឲ្យគាត់ ពិតជាតាមថែរក្សាអាយុជីវិតរបស់គាត់ ឲ្យផុតពីគ្រោះថ្នាក់ខាងលើនេះ ៕

សហការី KBN