រាជធានីភ្នំពេញ៖ ព្រហ្មលិខិតពិតជាដាក់ទម្ងន់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកករុណា ពេជ្រ ធ្ងន់ធ្ងរនិងផ្ទួនៗពេកហើយ ខណៈឪពុកបានធ្លាក់ខ្លួនឈឺ មកទល់នឹងពេលនេះនៅតែ មិនទាន់បានធូរស្បើយនៅឡើយផង ស្រាប់តែពេលនេះម្តាយជាទីស្រលាញ់របស់ខ្លួន ដោយសារតែដួលបណ្ដាលឲ្យបាក់ភ្លៅមួយចំហៀង ត្រូវចូលមន្ទីរពេទ្យម្នាក់ទៀត។
ទាក់ទងដល់រឿងទុក្ខជាន់លើទុក្ខនេះ ថ្មីៗនេះ តារាចម្រៀងប្រុស លោកករុណា ពេជ្រ បានសរសេរសារមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ព្រហ្មលិខិត កំពុងបង្រៀនខ្ញុំឲ្យក្លាយជាមនុស្សដៃ 100 ហើយ… ហើយកំពុងបង្រៀនឲ្យខ្ញុំរឹងមាំជ្រុលពេកហើយ…. ដើរផង ទប់ផង គិតផង ដូចជាលេងសើចពេកហើយ…ប៉ា ដេកស្តូកស្តឹង នៅមួយកន្លែង មិនទាន់មានលទ្ធផលអ្វីឲ្យបានប្រសើរផង… ឥឡូវមកថែមម៉ែដួលបាក់ភ្លៅម្នាក់ទៀត…. ដល់អញ្ចឹង ហួសចិត្ត ….អរគុណមួយរយៈនេះ បងប្អូនតែងតែឆាតសួរ និងបារម្ភ ពីខ្ញុំហើយរឿងទាំងអស់នេះហើយដែលធ្វើឲ្យខ្ញុំមិនដែលសប្បាយចិត្ត គិតច្រើន ហើយក៏សូមអរគុណ ញិាតិមិត្ត ប្អូនបង ដែលជួយជាស្មារតី កំលាំងកាយ កម្លាំងចិត្ត ជាពិសេស បុគ្គលិកក្លឹបថោន ដែលបានបរិច្ចាគឈាម ទាំងយប់ សំរាប់ត្រៀមទុកក្នុងការវះកាត់ជូនម៉ែរបស់ខ្ញុំ….»៕

សហការី KBN