មិចស៊ីកូ៖ មិនដឹងថា មានគំនុំអ្វី ឬមូលហេតុអ្វីនោះទេ ស្រាប់តែក្រុមខ្មាន់កាំភ្លើងជិះរថយន្ត៣គ្រឿង វេលារំលងអធ្រាត្រ សម្រុកចូលបាញ់រះតែម្តងនៅក្នុងក្លិបរាត្រីមួយកន្លែង យ៉ាងសាហាវយង់ឃ្នងបំផុត បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៥នាក់ និង៧នាក់ផ្សេងទៀតរងរបួស ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងទៀបភ្លឺថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិត នៅក្លិបរាត្រី La Playa Men Club ទីក្រុង Salamanca រដ្ឋ Guanato ប្រទេសមិចស៊ីកូ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្ត៣គ្រឿង ចូលទៅកាន់ក្លិបរាត្រី រួចបាញ់រះតែម្តង ស្លាប់មនុស្ស១៣នាក់នៅកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតស្លាប់នៅមន្ទីរពេទ្យ ខណៈដែល៧នាក់ទៀតរងរបួស ។ សកម្មភាពសាហាវយង់ឃ្នងខាងលើនេះ មិនទាន់មានក្រុមណាមួយចេញមុខមកអះអាងថាខ្លួនជាអ្នកប្រព្រឹត្តនៅឡើយទេ។

រដ្ឋ Guanato ជាទីកន្លែងសម្បូរដោយធនធានប្រេង និងមានការលួចបង្ហូរប្រេងពីទីតាំងខួងប្រេង Salamanca នោះ ហើយកាលពីសប្តាហ៍កន្លងមកនេះ ប្រធានាធិបតី Andres Manuel Lopez Obrador បានប្រតិបត្តិការទ្រង់ទ្រាយធំចាប់ខ្លួនមេក្លោងម្នាក់ឈ្មោះ Jose Antonia Yepez ឬដែលស្គាល់ថា El Marro នោះ ។
ប៉ូលិសបាននិងកំពុងដុតដៃដុតជើងស៊ើបអង្កេតពាក់ព័ន្ធករណីបាញ់រះនៅក្នុងក្លិបរាត្រីខាងលើនេះ ៕

សហការី KBN