ភ្នំពេញ៖ កាលពីថ្ងៃ៨ ខែមិនា ឆ្នាំ២០១៩ ត្រូវនិងថ្ងៃសិទ្ធិនារីអន្តរជាតិ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងផ្សារទំនើប អ៊ីអន ដោយក្រុមបង្ហាញម៉ូដមួយក្រុម បាននាំគ្នាស្លៀកពាក់ប្លែកៗដើរជុំវិញផ្សារទំនើប បានបង្កការភ្ញាក់ផ្អើល ទោះសន្តិសុខចាប់ក៏អត់ឈ្នះ ហើយបានធ្វើឲ្យមនុស្សនៅក្នុងផ្សារ នាំគ្នាមើលយ៉ាងច្រើនកុះករ ។

ទោះជាយ៉ាងណា ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ ត្រូវបានម្ចាស់ម្ចាស់ផេក និងម្ចាស់អាជីវកម្មឈ្មោះ អូនស្អាត បានផូសប្រាប់ថា “ខាងសារព័ត៌មាន កំពុងស្វែងរកមុខមែន ក្រុមណាយប់មិញនៅអុីអន សន្តិសុខចាប់អត់ឈ្នះនេះ អូនស្អាត Oun Sart នឹង La Chhouk Recycled & Creative Fashion នឹង Konjruk Fash Ion ដោយសារអត់ទាន់បានរូប ពី CAMERA បាន អត់បានផុស បាច់ខំរកទៀតទេ” ។

តាមអត្ថន័យនៃការបង្ហោះរបស់ម្ចាស់អាជីវកម្ម អូនស្អាត ខាងលើេនះ ចង់បង្ហាញថា អ្នកដែលធ្វើឲ្យភ្ញាក់ផ្អើលនៅផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃសិទ្ធិនារី៨មិនានោះ គឺជាការផ្សព្វផ្សាយ និងការបង្ហាញម៉ូដ របស់តារាបង្ហាញម៉ូដ១ក្រុម ដែលបានពាក់ម្កុដ ដើរជុំវិញផ្សារទាក់ទាញចំណាប់អារម្មណ៍ មើលទៅស្អាតដូចជារាជនី ៕