បរទេស៖ កាលពីពេលថ្មីៗនេះ សារព័ត៌មាន ដេលីមែល បានចុះផ្សាយថា ប្តីប្រពន្ធជនជាតិអង់គ្លេសមួយគូរ រស់នៅក្នុងតំបន់អីកើល ក្រុងលីងខន ប្រទេសអង់គ្លេស ពួកគេត្រូវបានខ្មោចកូនក្មេង ចូលមករត់លេងនៅខាងក្រៅផ្ទះ គួរឲ្យខ្លាច បន្ទាប់ពីពួកគេបានមើលកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅខាងក្រៅផ្ទះនោះ ។

កាមេរ៉ានៅខាងក្រៅផ្ទះរបស់ប្តីប្រពន្ធ១គូរខាងលើ ទើបតែទិញដាក់ថ្មីៗ ក្រោយពីពួកគេពិនិត្យមើលយ៉ាងហ្មត់ចត់ ក៏បានឃើញថា មានអ្វីម្យ៉ាងធ្វើចលនានៅខាងក្រៅផ្ទះរបស់ពួកគេទាំងកណ្តាលយប់ ខណៈពេលដែលយប់ស្ងាត់ជ្រងំគ្មានមនុស្សណាម្នាក់នៅក្បែរសោះ ហើយពួកគេជឿថា នោះគឺជាខ្មោចកូនក្មេង ។

ប្រពន្ធអាយុ៣៩ឆ្នាំ និងប្តីរបស់នាងបានផ្លាស់ប្តូរលំនៅឋាន មករស់នៅក្នុងផ្ទះថ្មីខាងលើនេះ ហើយគាត់ជាអ្នកសង្កេតឃើញថា មានអ្វីខុសពីធម្មតានៅក្នុងវីដេអូឃ្លីប (កាមេរ៉ា) ដែលបានដាក់ភ្ជាប់នៅខាងក្រៅផ្ទះ ហើយផ្ទះមួយខ្នងដែលពួកគេមករស់នៅនេះ ធ្លាប់ជាសាលារៀនពីអតីតកាល ។

តាមរយៈវីដេអូឃ្លីបនោះ ពិនិត្យឃើញជើងចំនួន២ កំពុងតែរង់លេងនៅលើវាលស្មៅ ហើយស្រមោលចម្លែកនោះ បានបង្ហាញខ្លួនឲ្យឃើញនៅវេលាម៉ោងប្រហែល១១យប់ ដោយវាបានរត់លេងអស់រយៈពេល២ម៉ោង ទើបបាត់ទៅវិញ ៕

តោះទស្សនាវីដេអូទាំងអស់គ្នា៖