ប្រទេសថៃ៖ កាលពីព្រឹកថ្ងៃទី៨ មិនា ឆ្នាំ២០១៩ថ្មីៗនេះ ទាហានឈុតខ្មៅថៃម្នាក់ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាង ហើយត្រូវបានក្រុមទាហាន បញ្ជូនតាមឧទ្ធម្ភចក្រ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈទាហានរូបនោះ បានដើរល្បាតនៅតាមបន្ទាត់ព្រំដែន ត្រង់ចំណុចហ៊ួយច័ន្ទដែង ស្ថិតនៅភាគខាងកើតនៃច្រកអន្តរជាតិអានសេះ ក្នុងស្រុកណាំយិន ខេត្តឧប៊ុនរាជធានី ប្រទេសថៃ ។

យោងតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅចំណុចតំបន់ហ៊ួងច័ន្ទដែង ស្ថិតនៅភាគខាងកើតនៃច្រកអន្តរជាតិអានសេះ ក្នុងស្រុកណាំយិន ខេត្តឧប៊ុនរាជធានី ហើយទាហានដែលរងគ្រោះខាងលើ មានឈ្មោះថា ផាត់ផុង ហាលាភ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីកើតហេតុផងដែរ ៕