តៃវ៉ាន់៖ ថ្មីៗនេះតារាម៉ូដែលតៃវ៉ាន់ល្បីឈ្មោះម្នាក់បានបង្ហាញខ្លួនជួយការងារនៅក្នុងហាង BBQ មួយកន្លែង ដែលសកម្មភាពនេះបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហាង BBQ ខាងលើនេះស្ថិតនៅតំបន់អាលីឆាន កោះតៃវ៉ាន់ កំពុងក្លាយជាហាងដ៏ល្បីមួយ ដោយសារតែវត្តមានរបស់តារាម៉ូដែលរូបនោះ ព្រមទាំងមានមហាជនមួយចំនួនឆ្ងល់ថា តើនាងបង្កើតរបរថ្មីមែនទេ ទាំងដែលការងារម៉ូដែលរបស់នាងនៅតែមានភាពមមាញឹកនោះ?

ជាមួយគ្នានេះដែរ ស្រីស្រស់ដែលមានឈ្មោះថា Ruo Yan រូបនេះបានបកស្រាយថា តាមពិតនាងគឺជាកូនស្រីរបស់ម្ចាស់ហាង BBQ ខាងលើ ដូច្នេះការជួយការងាររបស់ឪពុកម្ដាយគឺជារឿងធម្មតា ៕
សហការី KBN
ប្រភព៖ kapook