ព្រៃវែងៈ នៅរសៀលថ្ងៃទី 4 ខែមិនា ឆ្នាំ 2019 ឯកឧត្តមសសុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធការដ្ឋានសាងសង់ គម្រោងផ្ទះទំនើប ក្នុងក្រុងព្រៃវែង របស់លោក ហេង ឡុង ដែលជាម្ចាស់គម្រោងផ្ទះទំនើបនៅក្នុងក្រុងព្រៃវែងនេះ និងបានចែកអំណោយជូនដល់ក្មេងកំព្រាចំនួន 200 នាក់។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ស សុខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មី ដែលលោក ហេង ឡុង ដែលជាម្ចាស់គម្រោងផ្ទះទំនើបក្នុងក្រុងព្រៃវែងបានចំណាយដើមទុនកសាងធ្វើគម្រោងផ្ទះទំនើបនេះ ។ ទាំងគឺបង្ហាញឲ្យឃើញថានៅក្នុងប្រទេសកម្ពុជាយើងក្រោមដំបូលសុខសន្តិភាពស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទើបធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ស សុខា ក៏សូមផ្ដាំផ្ញើដល់ប្អូនប្អូនសិស្សានុសិស្សប្អូនៗ ដែលជាក្មេងកំព្រា ត្រូវខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹង នឹងក្លាយខ្លួនជាពលរដ្ឋល្អជាសសរទ្រូងនៃប្រទេសជាតិ។

ឯកឧត្តម ស សុខា ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តព្រៃវែងត្រូវសហការជាមួយអាជ្ញាធរជំរឿនដែលគាត់ចុះធ្វើជំរឿននៅតាមគេហដ្ឋានមូលដ្ឋានរបស់គាត់ ត្រូវផ្ដល់នូវព័ត៌មានពិតជូនមកមន្ត្រីជំរឿនដែលគាត់ចុះយកព័ត៌មាននៅតាមគេហដ្ឋានរបស់គាត់នៅតាមមូលដ្ឋានទាំងអស់នោះផងដែរ។ អំណោយដែលបានផ្ដល់ជូនក្មេងកំព្រាចំនួន 200 នាក់នោះក្នុងម្នាក់ៗទទួលបានកាតាបស្ពាយមួយ និងសម្ភារៈសិក្សា ថវិកាមួយចំនួនផងដែរ។