ប្រទេសថៃ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ូកប្រទេសថៃ ខណៈពេលដែលលោកថៅកែចំការធូរេនម្នាក់ បានប្រកាសនៅលើហ្វេសប៊ូករបស់ខ្លួន តាមរកកូនប្រសារប្រុស ឲ្យធ្វើជាប្តីកូនស្រីពៅរបស់ខ្លួន ដែលនាងពុំទាន់មានម្ចាស់បេះដូងនៅឡើយ ព្រមទាំងសន្យានឹងប្រគល់ទ្រព្យសម្បត្តិមួយចំនួន ដែលគិតជាប្រាក់រហូតដល់១០លានបាត ហើយប្រសិនបើមិនគ្រប់គ្រាន់ អាចសុំគាត់ទៀតបាន ។

បុរសណាចង់ដាក់ពាក្យ លុះត្រាតែមាន៣ចំណុចខាងក្រុមនេះ ៖
១-រឿងចំណេះដឹងគ្មានបញ្ហា សុំតែអាចសរសេរ និងអានអក្សរបាន
២- ឧស្សាហ៍ព្យាយាម អត់ធ្មត់ការងារ
៣- មិនពូកែចាយលុយ ចូលចិត្តធ្វើចំការធូរេន

ទោះជាយ៉ាងណា ការប្រកាសស្វែងរកប្តី ឲ្យកូនស្រីនៅលើហ្វេសប៊ូក របស់ថៅកែធូរេនខាងលើនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើន បានចូលទៅខមិន សុំចូលរួមប្រកួតដាក់ពាក្យធ្វើជាកូនប្រសាររបស់លោក ហើយមានអ្នកស៊ែររហូតដល់ទៅជាង២ម៉ឺននាក់៕

ប្រភព៖ Sanook