ខេត្តកណ្តាល៖ ការប្រកួតជម្រុះមណ្ឌលទី៨ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នេះបានចាប់ផ្តើមបើកជាផ្លូវការហើយនៅ សួនច្បារមាត់ទន្លេច្រមុះជ្រូក ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមចំនួន៤៦ក្រុម ចំពោះ ក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ។

លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយថា នេះគឺជាឆ្នាំទី៧ហើយ ដែលក្រុមហ៊ុន ស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏ អស្ចារ្យនេះ ក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជន ដែលស្រលាញ់កីឡាបាល់ទាត់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការ គោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញា កណ្តាល និងអ្នករៀបចំកម្មវិធី។

លោក Roderick Leong នាយកផ្នែកលក់ស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា Tiger Street Football Festival 2019 នេះជាលើកទី៧ នឹងជាឆ្នាំទី២នៅទឹកដីខេត្តកណ្តាល ហើយព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៧០០ក្រុម និងមានរង្វាន់ដ៏ច្រើនសរុបរហូតដល់ ៥០,០០០ដុល្លារ ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែង បានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

សូមបញ្ជាក់ថា ការប្រកួតនៅមណ្ឌលខេត្តកណ្តាលនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់១០០០ដុល្លារ ក្រុមលេខ២ទទួលបាន៧០០ដុល្លារ ក្រុមលេខ៣ទទួលបាន៣៥០ដុល្លារ និងក្រុមលេខ៤ ទទួលបាន១៥០ដុល្លារ។
ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕