ភ្នំពេញ៖ កាលពីថ្ងៃទី ១ ខែមីនា​​​ ឆ្នាំ ២០១៩ ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្ចាស់ពាណិជ្ជសញ្ញា ស្រាបៀរកម្ពុជា បានធ្វើការផ្តល់នូវកាដូ និង បទពិសោធន៍បន្ថែម​ដល់អ្នកឈ្នះរង្វាន់ធំរបស់ខ្លួន​ប្រមាណជា ២០ នាក់ ដើម្បីជាការលើកទឹកចិត្តដល់អ្នកឈ្នះរង្វាន់ទាំងឡាយណាទោះតូចក្តី ធំក្តី ដែលមកធ្វើការបើករង្វាន់ផ្ទាល់​នៅការិយាល័យរបស់ខ្លួន​។

កាដូដែលផ្តល់ជូនបន្ថែមនោះគឺទឹកក្រូចជូបចំនួន ២ កេះ និង ដំនើរកម្សាន្តជាមួយចំនេះដឹងស្វែងយល់អំពីរោងចក្រស្រាបៀរកម្ពុជា​ បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និង គ្រឿងផ្សំ ដែលក្រុមហ៊ុនប្រើប្រាស់​ ដើម្បីផលិត និង វេចខ្ចប់ស្រាបៀរកម្ពុជា និង ភេសជ្ជៈផ្សេងទៀតរបស់ក្រុមហ៊ុន​។ ​

លោកស្រី​ គង់ កុសល តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា “នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមហ៊ុនធ្វើការផ្តល់ជូននូវកាដូ និង បទពិសោធន៍បន្ថែមនេះ។ យើងធ្វើជារៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ សុក្រ ក្នុងមួយថ្ងៃ ២ វេន ពេលព្រឹកចាប់ពីម៉ោង ៨៖៣០នាទី និង រសៀលចា​​ប់ពីម៉ោង ១ រសៀល។” លោកស្រីបន្តទៀតថា “ចំនួនអ្នកមកបើករង្វាន់ផ្ទាល់ភាគច្រើនគឺអ្នកឈ្នះរង្វាន់ ១០០០ ដុល្លារ និង ១០០០០ ដុល្លារ តែម្តង ជាមធ្យមពី ៥០ ទៅ ៦០ នាក់។ ”

អតិថិជនឈ្នះរង្វាន់ ១០០០ ដុល្លារ ម្នាក់ចំណោមអ្នកមកបើករង្វាន់ផ្ទាល់បាន​ប្រាប់ថា “ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១០០០ ដុល្លារ ពីក្រវុិលកំប៉ុងស្រាបៀរកម្ពុជាដែលខ្ញុំផឹក ហើយអ្វីដែលកាន់តែពិសេសនោះគឺ​ ការបើករង្វាន់នៅការិយាល័យផ្ទាល់មានភាពងាយស្រួយមែនទែន ដោយគ្រាន់តែបង្ហាញក្រវុិលកំប៉ុងរង្វាន់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និង អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដើម្បីទទួលយកលលេខកូដដើម្បីបើកប្រាក់រង្វាន់តែប៉ុណ្ណោះ។”

លោក​ក៏បានបន្តទៀតផងដែរថា​ លោកមិនបានរំពឹងទុកថានឹងទទួលបានកាដូអ្វីបន្ថែមលើរង្វាន់ដែលគាត់បានឈ្នះនោះឡើយ តែផ្ទុយទៅវិញលោកទទួលបានទាំងទឹកក្រូចទៅវិញ រួមជាមួយនឹងចំណេះដឹងដ៏មានតម្លៃពីរបៀបផលិតស្រាបៀរ បច្ចេកវិទេស ឧបករណ៍ទំនើប និង គ្រឿងផ្សំដែលគេប្រើប្រាស់ថែមទៀត។

សូមបញ្ចាក់ជាពត៌មានសម្រាប់អតិថិជនដែលឈ្នះរង្វាន់ផ្សេងៗ តូច ធំ ទាំងអស់ពីស្រាបៀរកម្ពុជា​ ក៏ដូចជាផលិតផលភេសជ្ជៈផ្សេងទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សុទ្ធតែអាចទៅធ្វើការ​​ប្តូររង្វាន់ផ្ទាល់ពីការិយាល័យបើករង្វាន់របស់ក្រុមហ៊ុនបាន ដោយគ្រាន់តែធ្វើការណាត់ជួបជាមុនតាមរយៈទូរស័ព្ទលេខ ០៦៧​ ៩០២ ៩០២ តែប៉ុណ្ណោះ​ ៕
អត្ថបទពាណិជ្ជកម្ម