យោង​តាម​ការ​ផ្សាយ​របស់ ANSM (Agence National de securite du Medicament ភ្នាក់ងារ​ជាតិ នៃ​សុ​វត្ថ​ភាព​ថ្នាំ​) បានអោយ​ដឹង​ថា ពពួក​ថ្នាំ smecta មាន​ធាតុ​ផ្សំ Argile ដែល​សំរាប់ ព្យាបាល​រាគ​លើ​ក្មេង​អាយុ​ក្រោម​2​ឆ្នាំ បាន​បង្ហាញ​ថា មាន​សារធាតុ​សំណរ (plomb) ខ្ពស់ ដែល​បណ្តាល​អោយ​មានការ​លើស សំណរ​បង្ក ជា​ជំងឺ​ពុល​សំណរ (Saturnisme) រួច​បង្ក​អោយ​មាន​ភាពស្លេកស្លាំង​ខ្លាំង ។

ដូច្នេះ មិន​ត្រូវ​ប្រើ​ថ្នាំ Smecta ជាមួយ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​នោះ​ទេ ។ បច្ចុប្បន្ន ការ​ប្រើ​ថ្នាំ​នេះ​ក៏​មិន​អនុញ្ញាតិ​អោយ​ប្រើ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​កំពុង​ង​បំបៅ​ដោះ​កូន ផង​ដែរ ។ ចូរ​ប្រុង​ប្រយ័ត្ន​ការ​ប្រើ​ថ្នាំ​នេះ ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ៕