រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ MSX មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យ ហើយផ្លោងទៅបុកផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាងចេញពីគ្នាគួរឲ្យរន្ធត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលា ម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូ MSX ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GO-5418 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់នោះផ្លោងទៅបុកបង្គោលភ្លើង ហើយផ្លោងទៅបុកផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាង។ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ហើយជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅមន្ទីរពេទ្យរុស្សីដើម្បីសង្គ្រោះជីវិត ៕