ព្រះ​សីហ​នុ ៖ នៅវេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១ មិ​នា ២០១៩ នេះ​មាន​ករណី​អគ្គិភ័យ​មួយ ឆេះ​អាគារ​ដែល​ជនជាតិ​ចិន​ស្នាក់​នៅ​មួយ​កន្លែង នៅ​លើ​ភ្នំ​ ក្នុង​សង្កាត់​លេខ​៣ ទល់មុខ​កំពង់​ផែ​ក្រុងព្រះសីហនុ ។

បើ​តាម​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ផ្ទាល់​ថ្លែង​ថា អគ្គិភ័យ​នេះ ឆេះ​ចេញពី​ចង្ក្រាន​ដាំបាយ ក្នុង​នោះ​ក្រុម​ពន្លត់​អគ្គី​ភ​យ័​បាន​ចូល​ទៅ​គ្រប់គ្រង​បាន​ហើយ ដែល​អាច​ទប់ស្កាត់​បាន មិន​អោយ​រាលដាល​ធ្ងន់ធ្ងរ ហើយ​មនុស្ស​នៅ​ក្នុង​អគារ​នេះ​មិន​មាន​អ្នក​រង​គ្រោះ​ឡើយ ៕