ខេត្តកំពង់ចាម៖ ស្ត្រីវ័យចំណាស់ម្នាក់ដែលមានមុខរបរជាអ្នកលក់លៀសហាលនៅផ្សារស្គន់ រស់នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតងអ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន១០០លានរៀលកាលពីចុងសប្ដាហ៍កន្លងទៅនេះ ។ 
​


​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ អញនកស្រី ហេង ថៃ ដែលជាអ្នកឈ្នះរង្វាន់ប្រាក់​លាន​របស់​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​រាប់ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេលអង្គុយលក់លៀសហាល ​ហើយមានអាការៈហត់ ក្ដៅ ​អស់កម្លាំង​ ​និង​មាន​ភាព​ស្រេកទឹក​ផង​នោះ​ អ្នកស្រី​ក៏បាន​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារទឹកឃ្មុំ​ ​មួយ​ដប​ពី​អ្នកលក់​នៅ​ផ្សារ​ដែលអង្គុយក្បែរគ្នា​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​100លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​

ភ្លាម​នោះអ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​យក​បង្ហាញ​ប្រាប់​អ្នកលក់​ ដោយមានមនុស្សម្នាជាច្រើនមកចោមរោមមើល​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ អ្នកស្រី​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​តាំងពី​មុន​មកអ្នកស្រី​មិនធ្លាប់​នឹកគិត​ថា​ ​អាច​មានលុយ​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​លក់លៀសហាលដើម្បីចិញ្ចឹមក្រពះតែប៉ុណ្ណោះ ​ប៉ុន្តែ​ពេលនេះ​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​អ្នកស្រី​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ហើយ​ ​។​ ​

ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​100លាន​រៀល​ ​អ្នកស្រី​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ​ ​ហើយ​ទុក​មួយចំណែកទៀត​សង់ផ្ទះ និងបង្កើតមុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​
​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី3​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​100លាន​រៀល​ ​រហូតដល់​ ​70រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន70រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន70រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​ ​អាច​ជា​រូប​អ្នក​ ​៕​

អត្ថបទពាណិជ្ជកម្ម