ភ្នំពេញ៖ ពេលនេះហង្សមាសបានបញ្ចេញជាផ្លូវការហើយសម្រាប់កម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ​ X-Factor Cambodia ដែលធ្វើបណ្តាអ្នកគាំទ្ររំជួលចិត្តមិនតិចទេ។
ហើយអ្វីដែលកាន់តែកន្រ្តាក់អារម្មណ៍ទស្សនិកជនឲ្យកាន់តែពុះកញ្រ្ជោលចំពោះកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយនេះនោះ គឺបានប្រមូលផ្តុំគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំ ប្រទេសមករួមគ្នាមានដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

វត្តមានកំពូលតារាចម្រៀងទាំងបួនសម្រាប់កម្មវិធីថ្មីមួយនេះ ពិតធ្វើឲ្យទស្សនិកជនរំភើបរំជើបរំជួលមិន ស្ទើរទេ។
គួរបញ្ជាក់ផងដែរថា X-Factor គឺជាកម្មវិធីប្រលងចម្រៀងដ៏ល្បីរន្ទឺពេញពិភពលោក ហើយហង្សមាស បាននាំយកមកផលិតជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលទន្ទឹងចង់ឲ្យមានកម្មវិធីដ៏អស្ចារ្យនេះ។ ពេលនេះក្តីប្រាថ្នាបានក្លាយជាការពិតហើយ X-Factor Cambodia រដូវកាលទី១ នឹងដំណើរការក្នុង ពេលដ៏ខ្លីខាងមុខនេះដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និងទឹកបរិសុទ្ធ កម្ពុជា។

ដូច្នេះសម្រាប់អ្នកដែលមានបំណងប្រថ្នាចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia សូមរួសរាន់ទិញពាក្យសុំចូលរួមប្រលងដែលមានដាក់លក់ចាប់ពីថ្ងៃនេះ តទៅហើយនៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមតំណាងចែកចាយប្រចាំតំបន់របស់ក្រុមហ៊ុន KHMER BEVERAGES។ បេក្ខជនគ្រប់ភេទនឹងត្រូវទទួលបានការស្វាគមន៍ដែលមានអាយុចាប់ពី14ឆ្នាំឡើងទៅ អាចច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីដ៏អស្ចារ្យប្លែកពីគេមួយនេះ។
ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ 100 លានរៀល និងក្លាយខ្លួនជាតារាចម្រៀងកុងត្រាជំនាន់ថ្មី របស់ផលិតកម្មរស្មីហង្សមាស៕

អត្ថបទពាណិជ្ជកម្ម