ភ្នំពេញ៖ ក្រោយ​ពី​មាន​ព័ត៌មាន​បែកធ្លាយ​ស្តី​អំពី​វត្តមាន​របស់​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ជំនាន់​ថ្មី F11 របស់​ក្រុមហ៊ុន OPPO តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ទាំង​នៅ​ក្នុងស្រុក និងក្រៅ​ស្រុក​រួច​មក ថ្ងៃនេះ​យើង​សង្កេត​ឃើញ​មាន​វត្តមាន អ្នក​នាង​ ពេជ្រ ​សោភា កញ្ញា ​រ៉េ​ត ស៊ូ​ហ្សា​ណា លោក Step ជា​តារាចំរៀង​ដ៏​ល្បី​ និង​មាន​ប្រជាប្រិយភាព​ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហោះ​រូបភាព​ទូរស័ព្ទ​មួយ​គ្រឿង និង​មាន​តារា​សម្តែង ពិធីករ ពិធី​ការិនី ដូច​ជា លោក ​ឈឹ​ម ​សក្ក​ដា កញ្ញា ​ហ៊ិ​ន ​ច័ន្ទ​នីរ​ត្ន័ លោក​ ជា វ​ណ្ណា​រឹទ្ធ អ្នក​នាង​ សុខ​ សុមា​វ​ត្តី លោក ​ហៃ ​ប៉ាវ​ហុង លោក​ ហេង ​សុខ​វិសាល កញ្ញា ​សាឡា​ត់ ​ស្រី​ឡា​ង កញ្ញា ​ស៊ី​ន ​យូ​ប៊ី​ន និង DJ NANA ក៏​បាន​បង្ហោះ​ដូច​គ្នា​ដែរ មិនតែប៉ុណ្ណោះ​ ក៏​មានការ​បង្ហោះ​កីឡា​ការ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក​ កែវ​សុខ​ផេង ​ផង​ដែរ​។

នៅ​ពេល​នេះ​យើងខ្ញុំ​កំពុង​សង្ស័យ​ថា ​តើ​វា​ជា​ផលិតផល​ថ្មី​របស់​ស្មា​ត​ហ្វូ​ន OPPO ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង ចង់​ឃើញ​ថា ​វា​ជា​ម៉ូ​ឌែ​ល​ថ្មី F11 ឬ F11 Pro នៅ​លើ​បណ្តាញ​សង្គម​នោះ ។

យ៉ាងណាមិញ ព្រឹក​មិ​ញ​នេះ​ យើង​សង្កេត​ឃើញ​នៅ​លើ Timeline របស់​ក្រុម​តារា​ល្បី​ៗ​ ទាំងនោះ​បាន​បង្ហោះ​រូបភាព​នៃ​ជ្រុង​នី​មូ​យ​ៗ ​នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​ម៉ូ​ឌែ​ល​ថ្មី​នោះ បែប​លាក់កំបាំង ហាក់​មិន​ចង់​ឲ្យ​ឃើញ​រូបរាង​ទាំងមូល​នៃ​ទូរស័ព្ទ​ប្រភេទ​ថ្មី​នេះ​អី​ញ្ចឹ​ង​ដែរ ដោយ​ពួក​គេ​បាន​ភ្ជាប់​ជាមួយ Caption មូ​យ​ឃ្លា​ដែល​សរសេរ​ថា “សាក​ទាយ​មើល៍ តើ​នឹង​មាន​អ្វី​កើតឡើង​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ​!“ ​។

សូម​ទស្សនា​រូបភាព​ដែល​ពួក​គេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទាំងអស់​គ្នា​ ៖ (​ដាក់​រូបភាព​) ។

ជា​ការ​ពិត​ណាស់​តាមរ​យៈ​រូបភាព​ ដែល​ពួក​គេ​បាន​បង្ហោះ​នេះ​ មាន​ភាព​ខុស​ប្លែក​ពី​គ្នា​បន្តិច​ៗ ដោយ​ក្នុង​ចំណោម​ពួក​គេ​ខ្លះ​ បាន​បង្ហោះ​ផ្នែក​ខាង​មុខ​ មួយ​ជំហរ​ទូរស័ព្ទ ខ្លះ​បាន​បង្ហោះ​ តែ​ផ្នែក​កាមេរ៉ា​ខាងក្រោយ ខ្លះ​បង្ហាញ​តែ​មួយ​ជ្រុង​ ខាងលើ​នៃ​តួរ​ទូរស័ព្ទ និងខ្លះ​ទៀត​បាន​បង្ហោះ​ជ្រុង​មួយ​ដែល​មាន​អក្ស OPPO នៅ​ផ្នែក​ខាងក្រោយ​បែប​រាង​ផ្តេក ដែល​មើលទៅ​ហាក់​ខុស​ពី​ម៉ូ​ឌែ​ល​មុន​ៗ ដែល​មាន​អក្ស OPPO ជា​រាង​ប​ឈ្ឈរ​ជាមួយនឹង​ទូរស័ព្ទ​ ។

អ្នក​ទាំងអស់​គ្នា​ មាន​ឆ្ងល់​ដូច​យើង​ឬ​អត់ថា ​ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​មិន​ព្រម​បង្ហាញ​រូបរាង​ពិត ​នៃ​ទូរស័ព្ទ​នេះ​អី​ញ្ចឹ​ង ? តើ​វា​ជា​ទូរស័ព្ទ​ថ្មី​ម៉ូ​ឌែ​ល F11 ឬ F11 Pro ​? ហើយ​តើ​វា​នឹង​មក​ដល់​កម្ពុជា​នៅ​ពេល​ណា ? ប៉ុន្តែ​ជា​ធម្មតា​តាម​ការ​សង្កេត​របស់​យើងខ្ញុំ ឃើញ​ថា ក្រោយ​ពេល​ដែល​តារា​ក្នុងស្រុក​បង្ហោះ​ រូបភាព​បែប​នេះ​ តាម​រយៈ​បណ្តាញ​សង្គម​ហើយ​នោះ គឺ​មិនយូរ​ទេវា​នឹង​មក​ដល់​ហើយ ជា​ពិសេស​ក្នុង​សកម្មភាព​នោះ​ គឺ​មាន​តារាចំរៀង​ល្បី​ៗ និងពេញ​និយម​រួម​មាន អ្នក​នាង​ ពេជ្រ ​សោភា កញ្ញា ​រ៉េ​ត ស៊ូ​ហ្សា​ណា និង លោក Step ដែល​យើង​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា ​ជា Brand Ambassador របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​នោះ​ ក៏​បាន​បង្ហោះ​រូបភាព និងអត្ថន័យ​ដូច​គ្នា​ដែរ​ ។

ដូច្នេះ​មាន​តែ​ចាំ​អ៊ុត​មើល​ទាំងអស់​គ្នា ថា​តើ​អ្វី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ពិតប្រាកដ ?

អត្ថបទពាណិជ្ជកម្ម