រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ABC អិ​ច​ស្ត្រា​ស្តោ​តបានឧបតម្ថកម្មវិធីដំណើរកម្សាន្តរបស់គូស្វាមីភរិយាថ្មីដែលត្រូវរង្វាន់ធំទាំងប្រាំគូទៅកាន់ប្រទេសរូស្ស៊ី។
ដំណើរកម្សាន្តលំដាប់ខ្ពស់ VIP នេះបានប្រព្រឹត្តធ្វើឡើងកាលថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩។ គូស្វាមីភរិយាថ្មីបានទស្សនាតំបន់រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្រ្ត ព្រះបរមរាជវាំង សារមន្ទីរ ព្រះវិហារនិងកន្លែងល្បីៗផ្សេងទៀតនៅក្នុងទីក្រុងម៉ូស្គូ និងទីក្រុងសាំងផេទឺប៊ឺគ ប្រទេសរូស្ស៊ី។ កម្មវិធីដំណើរកម្សាន្តរបស់ពួកគេរួមមានការ​ស្នាក់នៅលំដាប់ខ្ពស់នៅក្នុង​សណ្ឋាគារ​លំដាប់ផ្កាយប្រាំ។

គួររម្លឹកថា គូស្វាមីភរិយាថ្មីទាំងប្រាំគូទាំងនេះបានឈ្នះរង្វាន់ធំដ៏អស្ចារ្យនេះពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨របស់ស្រាបៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត។ កម្មវិធីចាប់រង្វាន់នេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយទូរទស្សន៍ PNN​ កាលពី​​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា ឆ្នាំ​​២០១៨ ។

ABC អិ​ច​ស្ត្រា​ស្តោ​ត គឺជា​ស្រា​បៀរទឹកខ្មៅ​ដែលមាន​គុណភាព​ខ្ពស់​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ ហើយ​ជាពិសេស​ជា​ស្រា​បៀរ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។

សូម​រីករាយ​ទទួលទាន​ ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ