កូរ៉េខាងត្បូង៖ Lisa គឺជាតារាចម្រៀងសមាជិកក្នុងក្រុមចម្រៀងយុវវ័យកូរ៉េ Blackpink ដែលកច្ចុប្បន្ននេះ កំពុងទទួលបានការគាំទ្រខ្លាំង ហើយចំពោះ Lisa ផ្ទាល់នាងត្រូវបានអ្នកគាំទ្រចាត់ទុកជាសមាជិកម្នាក់ ដែលពូកែរាំបំផុត ។

ក្រៅពីពូកែរាំហើយនោះ Lisa ក៏ជាមនុស្សម្នាក់ពូកែកំប្លែងនៅក្នុងក្រុម ដោយនាងតែងតែបង្កភាពសប្បាយរីករាយជានិច្ច ដូចនេះហើយទើបមានអ្នកគាំទ្រជាច្រើនជាច្រើនស្រឡាញ់ Lisa ខ្លាំង ។

សូមបញ្ជាក់ថា Lisa មានឈ្មោះដើមថា Lalisa Manoban អាយុ ២១ឆ្នាំ ជាជនជាតិថៃ ហើយនាងត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម YG Entertainment ពេញចិត្តជាមួយទេពកោសល្យ និងសម្រស់ពីធម្មជាតិរបស់នាង ទើបទទួលមកហ្វឹកហាត់ និងបង្កើតក្រុម Blackpnink កាលពីឆ្នាំ ២០១៦ ៕

សហការី KBN