រាជធានីភ្នំពេញ៖ ក្រោយពីជនអនាមិក(Hacker) ចូលគ្រប់គ្រងFacebook ផ្លូវការរបស់សម្តេច ហើយបានលុបទិន្នន័យជាបន្តបន្ទាប់ និងបង្ហោះព័ត៌មានមិនពិត ថាសម្ដេចសេសេរបានថា ៖ «ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ ។

តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ” មក នៅវេលាថ្ងៃត្រង់ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហោះសារមួយ បង្ហាញពីគាំទ្ររបស់សម្ដេច អោយមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើប្រព័ន្ឋអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi អោយកាន់តែច្រើននៅក្នុងប្រទេសយើង មានខ្លឹមសារថា៖ ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិយើង។

ពូតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)។ ពូចង់អោយកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រអោយមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើប្រព័ន្ឋអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi អោយកាន់តែច្រើននៅក្នុងប្រទេសយើង។

ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងអោយបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគណនេយ្យហ្វេសប៊ុគពូក៏មានក្រុមជនខិលខូចបានព្យាយាមចូលលួចជាច្រើដងដែរ។
ពូសុំលើកទឹកចិត្ត និងគាំទ្រកូនក្មួយយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យា មកបម្រើកិច្ចការប្រទេសជាតិអោយមានប្រយោជន៍ ចៀសវាងទៅធ្វើអ្វីមួយដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ។ អរគុណក្រុមហ៊ុនហ្វេសប៊ុគដែលបានសហការគ្រប់គ្រងគណនេយ្យហ្វេសប៊ុគរបស់ខ្ញុំមានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតល្អៗអំពីកម្ពុជា។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណជាជិត១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហ្វេសប៊ុកផេក ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវជនអនាមិក(Hacker) ចូលគ្រប់គ្រង បន្ទាប់ពីពួកគេលួចចូលហើយ បានលុបទិន្នន័យជាបន្តបន្ទាប់ និងនិងបង្ហោះព័ត៌មានមិនពិត ។

ខណៈជនអនាមិកកំពុងគ្រប់គ្រងនោះ បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ យ៉ាងដូច្នេះថា ៖ «ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ” ។

បន្តិចក្រោយមក សម្តេចហ៊ុន សែន បានបញ្ជាក់អំពីការចូល Hack នេះថា «នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ ។ ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិ ដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាន នៅក្នុងសង្គមជាតិយើង» ៕

សហការី KBN