វ៉ា​ន់ នី​ឡា តារា​កំប្លែង​ម្នាក់​ក្នុង​ក្រុម​នាយ​ពាក់​មី ដែល​ជា​កូនស្រី​របស់​លោកតា​វ៉ិ​ច​ទ័​រ អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍ CTN នោះ នឹង​ដឹក​ដៃគូ​ស្នេហ៍​ថ្មី ចូល​រោងការ​នៅ​២​ឆ្នាំ​ទៀត ពោល​គឺ​នៅ​ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ ។

ស្រី​ស្រស់​រាង​តូច​ច្រឡឹង វ៉ា​ន់ នី​ឡា បាន​ប្រាប់​អ្នកកាសែត​ថា ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង និង​គូ​ដណ្ដឹង ត្រូវ​ពន្យារពេល​ក្រាប​ផ្ទឹម​នេះ ដោយសារ​តែ​រូប​នាង​ផ្ទាល់ និង​សង្សារ យល់​ថា នៅ​ក្មេង​ៗ​ពេក កុំ​អាល​ចូល​រោងការ​ឆាប់​ៗ​អី វា​មិនយូរ​ណាស់ណា​ទេ ទ្រាំ​បន្ដិច​ក៏​បាន​ដែរ ។

នី​ឡា និង​សង្សារ​ថ្មី ស្រលាញ់​គ្នា​ខ្លាំង​ណាស់ ហើយ​អនាគត​ស្វាមី​នី​ឡា ចង់​រៀប​ការ​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​ខ្លាច​មាន​អ្នក​ផ្សេង តាម​ស្រលាញ់​កូនស្រី​សំណព្វចិត្ត​តែ​មួយ​របស់​លោកសុវណ្ណ​ ឬទ្ធី ហៅតា​វ៉ិ​ច​ទ័​រ ដែរ ។

សូម​ជម្រាប​ថា វ៉ា​ន់​នី​ឡា ធ្លាប់​បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក ផ​ន រង្សី កូន​ថៅកែ​ល្ខោនបាសាក់ ប៉ុន្តែ​បាន​ចែកផ្លូវ​គ្នា​ទៅ​វិញ បន្ទាប់​មក ឆ្នាំ​២០១៨ លោក​រង្សី បាន​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់ នៅ​ខេត្តតាកែវ នឹង​ត្រៀម​ចូល​រោងការ​ឆាប់​ៗ​នេះ ។ ដើម្បី​កុំ​ឲ្យ​ចាញ់​អតីត​គូ​ដណ្ដឹង វ៉ា​ន់ នី​ឡា ប្រកាស​ថា នាង​នឹង​រៀប​ការ​នៅ​ឆ្នាំ​២០២១ ខាង​មុខ​នេះ​ដែរ​ហើយ ៕