ក្រោយពីមិនទទួលយកនូវការវិនិយោគ សម្រាប់ការផលិតមីល្ពៅ របស់យុវជន វាន់ គិមវ៉ាង នៅខេត្តបាត់ដំបងរួចមក ធ្វើឲ្យមហាជនជាច្រើនការខកចិត្ត និងសម្តែងនូវមតិរិះគន់ជាច្រើនផងដែរ ដោយសារតែយុវជនខាងលើ បានបង្ហោះអំពាវនាវ រកអ្នកវិនិយោគដើម្បីផលិតមីល្ពៅដែលខ្លួនបានរកឃើញ ក្នុងគោលបំណងពង្រើកមុខជំនួញឲ្យកាន់តែធំនោះ។

ស្របពេលដែលអ្នកគ្រប់គ្នាផ្តោតអារម្មណ៍ខ្លាំង ទៅលើយុវជននៅខេត្តបាត់ដំបង ទាក់ទងនិងរឿងមីល្ពៅនោះ ស្រាប់តែថ្មីៗនេះ អ្នកសារព័ត៌មានទូរទស្សន៍ CNC ម្នាក់ បានបង្ហោះនៅលើហ្វេសប៊ូករបស់ខ្លួនថា មានអ្នកចេះផលិតមីល្ពៅធម្មជាតិ ដែលជាស្ត្រីដំបូងគេបំផុតនៅខេត្តកោះកុង ហើយក្នុងមួយថ្ងៃអាចផលិតបានដល់ទៅរាប់រយគីឡូក្រាមឯណោះ ។

ទោះជាយ៉ាងណា មីល្ពៅធម្មជាតិដែលផលិតដោយស្នាដៃខ្មែរនោះ ត្រូវបានចែកចាយលក់បន្ត នៅតាមទីផ្សារនានានៅបណ្តាខេត្តជាច្រើនផងដែរ ទៅតាមស្តង់ដារនៃការផលិតរបស់ពួកគាត់រៀងៗខ្លួន ។ ជាមួយគ្នានេះ អ្នកយកព័ត៌មានទូរទស្សន៍ CNC បានរៀបរាប់ថា “ផ្លែល្ពៅអ្នកស្រុកថ្មបាំង ។ នឹកស្មានមិនដល់សោះថា ផ្លែល្ពៅធម្មជាតិអ្នកស្រុកថ្មបាំង ត្រូវបានផលិតជាសរសៃមីលឿងរាប់រយគីឡូក្នុង១ថ្ងៃ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង លោកស្រីម្ចាស់អាជីវកម្មនេះ នឹងចូលរួមកម្មវិធីព័ត៌មានសេដ្ឋកិច្ចកសិកម្មជាមួយទូរទស្សន៍ ក្នុងពេលវេលាណាមួយ” ៕

0