ស្ងាត់ៗស្រាប់តែអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូចចំណាន បានបង្ហាញនូវស្នេហាភាពដ៏ល្អូកល្អឺនជាមួួយគ្នា ក្នុងថ្ងៃខួបកំណើតអាពាហ៍ពិពាហ៍ ដែលអ្នកទាំង២បានរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំ ថែមទាំងមានចំណងដៃកូនប្រុសស្រីដ៏ស្រស់ស្អាត៤នាក់ទៀតផង ។

ថ្មីៗនេះអ្នកឧកញ៉ា និង លោកជំទាវ បានបង្កើតភាពផ្អែមល្ហែមឲ្យកាន់តែខ្លាំងថែមទៀត ដោយយកឱកាសថ្ងៃអាពាហ៍ពិពាហ៍ រៀបចំជាពិធីយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីសំណាក់មន្ត្រី មិត្តភក្តិ និងភ្ញៀវកិត្តិយសជាច្រើននាក់ ដើម្បីបង្ហាញនូវស្នេហាមួយដែលមិនសាបសូន្យ និងសុភមង្គលជានិច្ចនរន្តតរៀងទៅ ៕