ភ្នំពេញ៖ ករណីចុះបង្ក្រាបករណីគ្រឿងញៀន នៅមជ្ឈមណ្ឌលរ៉ុក ឃាត់ខ្លួនបានយុវជនប្រុស-ស្រី និងជនជាតិចិនប្រមាណ ៣០០នាក់កាលពីវាលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ នេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក ខណៈដែលមានមហាជនជាច្រើនសំណូមពរឲ្យមានការឃាត់ខ្លួន សាកសួរលោក ឧកញ៉ា​ គិត​ ធាង​ ដែលជាថៅកែមជ្ឈមណ្ឌលកម្សាន្តរ៉ុកផ្ទាល់ កុំចាប់តែយុវជនប្រុស-ស្រីទាំងនោះ ព្រោះពួកគេក៏ជាជនរងគ្រោះដែរ ។

ជាមួយគ្នានេះ លោក ផែង វណ្ណៈ ដែលជាអ្នកស្រឡាញ់យុត្តិធម៌ មានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏បានបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងដូច្នេះថា សមត្ថកិច្ច​គួរតែឃាត់ខ្លួន​ឧកញ៉ា​ គិត​ ធាង​ មកសាកសួរ​ដេីម្បី​កសាងសំណុំរឿងចាត់ការតាមច្បាប់​ ព្រោះលោ ជាថៅកែ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែលសមត្ថកិច្ចបង្ក្រាបដកហូតគ្រឿងញៀនបានជាង​ ៥០​ គ.ក្រ ។

លោក ផែង វណ្ណៈ បានសរសេរយ៉ាងដូច្នេះថា «ឧកញ៉ា​ គិត​ ធាង​ ជាថៅកែ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែលសមត្ថកិច្ចបង្ក្រាបដកហូតគ្រឿងញៀនបានជាង​ ៥០​ គ.ក្រ​ ។ តេី​ សមត្ថកិច្ច​ ចាប់ឃាត់ខ្លួន​ឧកញ៉ា​ គិត​ ធាង​ ដេីម្បី​ សាកសួរ​ឬយ៉ាង​ណា​ ?សមត្ថកិច្ច​គួរតែឃាត់ខ្លួន​ឧកញ៉ា​ គិត​ ធាង​ មកសាកសួរ​ដេីម្បី​កសាងសំណុំរឿងចាត់ការតាមច្បាប់​» ៕

សហការី KBN