កំពង់ស្ពឺ៖ នាវេលាម៉ោង១០:៤៥នាទីថ្ងៃ២៣ ខែកុម្ភៈ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង ជិះបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមានអ្នករបួស និងស្លាប់ចំនួន ៤នាក់ ដែលហេតុការណ៍នេះ កើតឡើងនៅលើផ្លូវលេខ០៤ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ភូមិភ្នំដី សង្កាត់ច្បារមន ។

ប្រភពព័ត៌មានបឋមបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដោយរថយន្តពុយស៊ូពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-6127 សណ្តោងរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-0925 បើកពីលិចទៅកើត អ្នកបើកបរបានរត់គេចខ្លួន (កំពុងស្រាវជ្រាវ) ។ លុះបើកមកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាកសេ125 ស៊េរី២០១២ ពាក់ស្លាកលេខព្រៃវែង 1F-2386 បើកបរពីកើតទៅលិច ឌុបគ្នា៤នាក់ ក្នុងនោះរួមមាន៖
1-អ្នកបើកឈ្មោះ វ៉ា វ៉ាត ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិតាម៉ោង ឃុំព្រៃរន្ទះ ស្រុកពារាំង ខេត្តព្រៃវែង(ស្លាប់)
2-ឈ្មោះ អូន ភាស់ ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា (ស្លាប់) ត្រូវជាប្រពន្ធ
3-ឈ្មោះ វ៉ា វ៉ាន់ថា ភេទស្រី អាយុ ៧ឆ្នាំ(របួសស្រាល) ជាកូន
4-ឈ្មោះ វ៉ា សា ភេទប្រុសអាយុ ៩ខែ(របួសស្រាល) ជាកូន ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យរងរបួស ២នាក់ក្មេងៗ ត្រូវជាកូន និងម្ដាយឪពុក ២នាក់ស្លាប់ទៅជាមួយគ្នា ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកវាស់វែង និងយករថយន្តបង្ក និងម៉ូតូ ទៅប្រគល់ឲ្យអាជ្ញាធរចរាចរណ៍ផ្លូវគោគខេត្តកំពង់ស្ពឺ រង់ចាំការដោះស្រាយតាមនិតីវិធី ៕
សហការី KBN