ភ្នំពេញ៖ តាមការបញ្ជាក់ពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មុននេះបានឲ្យដឹងថា យុវជនប្រុស-ស្រី ព្រមទាំងជនជាតិចិនប្រមាណជាង ៣០០នាក់ ដែលសមត្ថកិច្ចកម្លាំងចម្រុះបេីកប្រតិបត្តិការឆ្មក់ឆែកឆេរ និងឃាត់ខ្លួនកាលពីវេលាម៉ោង ០២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក រហូតមកទល់ពេលនេះក្រុមជំនាញកំពុងធ្វើតេស្តទឹកនោមរកសារធាតុញៀននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើននៃពួកគេសុទ្ធតែរកឃើញសារធាតុញៀន ។

លោកបានឲ្យដឹងថា បន្ថែមថា សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទការសែត នឹងធ្វើនៅពេលការងារបញ្ចប់
ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ ៕
សហការី KBN