ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបានបញ្ជេញនូវរូបភាពPoster និង រូបភាពវីដេអូជាច្រើនដែលហាក់ដូចជាចង់បង្ហាញថាក្រុមហ៊ុន OPPO នឹងមានចេញផលិតផលថ្មីរបស់ខ្លួនជាម៉ូឌែល F11 Pro ដែលបណ្តាលឲ្យមានការងឿងឆ្ងល់ និង ចង់ដឹងពីព័ត៌មានបែកធ្លាយទាំងនោះថាជាការពិតឬយ៉ាងណា។ តាមរយៈរូបភាពនោះបានបង្ហាញថានឹងមានទូរស័ព្ទ F11 Pro ដ៏ទាក់ទាញមកជាមួយនឹងអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X បន្តិច។

ចំណែកការរចនាកាមេរ៉ានៅខ្នង ខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង វាស្ថិតក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅផ្នែកខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃដ៏គួរឲ្យទាក់ទាញ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវាមានទំហំ 48 MP និង​មានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យ​ថា កាមេរ៉ាខាងក្រោយនៃស្មាតហ្វូននេះ ជាម៉ូឌែលស្មាតហ្វូនដែលមានសមត្ថភាពថតច្បាស់នៅកន្លែងដែលមានពន្លឺតិត ល្អឥតខ្ចោះតែម្តង និងមានពណ៌ខៀវបែកស្វាយដូចគ្នាទៀតជាដើម ។

តាមប្រភពព័ត៌មានបែកធ្លាយនោះ ម៉ូឌែលថ្មីរបស់ OPPO នេះអាចនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចនឹងម៉ូឌែលមុនដែរ ប៉ុន្តែយើងមិនទាន់ដឹងថាវាស្ថិតក្នុងទំហំប៉ុន្មាននៅឡើយទេ។ យ៉ាងណាមិញយើងក៏នៅមិនទាន់ដឹងថា តើ F11 Pro ដែលគ្រប់គ្នានាំផ្អើលចង់ដឹងនោះ នឹងមកដល់កម្ពុជាឬទេ? តើជា F11 ឬ F11 Proដែលនឹងមកដល់កម្ពុជា? ទាំងនេះវាគ្រាន់តែជាសំណួរ ចេញពីចំងល់តែប៉ុណ្ណោះ។ មិនយូរប៉ុន្មានស្រាប់តែព្រឹកមិញនេះ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបញ្ចេញរូបភាពវីដេអូមួយ ដែលបានសម្ភាសន៍ក្រុមអ្នកគាំទ្រផលិតផលរបស់ពួកគេដែលមានរយៈពេល៤៦ វិនាទី។

តាមរយៈវីដេអូខ្លីនេះគឺមានក្រុមគាំទ្រទខ្លះបានបង្ហាញចំណាប់អារម្មណ៍ខុសៗគ្នារបស់ពួកគេស្តីអំពីបទពិសោធន៍​ នៃការប្រើប្រាស់ស្មាតហ្វូន និង ភាពពេញចិត្តចំពោះផលិតផលនានារបស់ OPPO នាពេលកន្លងមក។ ប៉ុន្តែអ្វីដែលជាចំងល់ក្នុងវីដេអូរយៈពេល៤៦វីនាទីនេះ យើងឃើញថាមានការតភ្ជាប់វីដេអូខ្លីមួយទៀតនៅនាទីចុងក្រោយ គឺមានរូបភាពទូរស័ព្ទរាងផ្តេកមួយម៉ូឌែល ដែលយើងមិនដឹងថាវាជាស្មាតហ្វូន F11 ឬ F11 Pro នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានសរសេរថា (នឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ…) ជាភាសាខ្មែរទៀត ។ បើចង់ដឹងច្បាស់សូម ទស្សនាវីដេអូខាងក្រោមនេះ៖ ។

អ្វីដែលលោកអ្នកបានឃើញនៅពេលនេះ វាគ្រាន់តែជាវីដេអូដែលយើងខ្ញុំបានដកស្រង់ពី page ផ្លូវការរបស់OPPOបង្ហោះ និង បានតភ្ជាប់គ្នាជាមួយនឹងព័ត៌មានបែកធ្លាយពីព័ត៌មានបរទេសតែប៉ុណ្ណោះ តើវាអាចជាយុទ្ធសាស្រ្តរបស់ OPPO ឬយ៉ាងណា? យើងទាំងអស់គ្នានៅតែមិនទាន់ដឹងច្បាស់ និងមិនអាចសន្និដ្ឋានបានថាក្រុមហ៊ុន OPPO នឹងមានផលិតផលថ្មី ជាF11 ឬ F11 Pro មកកម្ពុជានៅឡើយទេ ព្រោះវាគ្រាន់តែជាព័ត៌មានបែកធ្លាយងនៅក្នុងស្រុក និង ពីសារព័ត៌មានបរទស។

ប៉ុន្តែជាទូទៅយើងតែងសង្កេតឃើញថា ក្រោយពេលមានព័ត៌មានបែកធ្លាយម៉ូឌែលស្មាតហ្វូនតាមប្រព័ន្ធអ៊ីនធើណែតក្នុងស្រុកម្តងៗ យ៉ាងយូររយៈពេលប្រហាក់ប្រហែលមួយខែនឹងមានវត្តមានម៉ូឌែលទូរស័ព្ទថ្មីនោះមកដល់។ ម្យ៉ាងវិញទៀតប្រសិនបើយើងតាមដាន Page ផ្លូវការរបស់ដៃគូ OPPOនានា ដូចជានៅប្រទេសឥណ្ឌា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាមជាដើម យើង​ឃើញថាពួកគេក៏កំពុងតែកំដៅសាច់ដុំបញ្ចេញ Poster ផលិតផលថ្មី ជាF11Proហើយ ដូច្នេះតើOPPO កម្ពុជា នឹងមានការមកដល់របស់ F11 ឬ F11 Pro ឬទេ? អីញ្ចឹងមានតែចាំមើលទាំងអស់គ្នាបន្តិចទៀត។

ដូចយើងបានដឹងស្រាប់ហើយថា OPPO ជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនមួយដែលទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងស្រុក និង តាមបណ្តាប្រទេសនានានៅលើសកលលោក ហើយចាប់តាំងពីឆ្នាំ២០១៦ ដែលក្រុមហ៊ុននេះមានវត្តមានក្នុងប្រទេសកម្ពុជាមកបានធ្វើឲ្យការលក់ចេញរបស់ក្រុមហ៊ុននេះ មានភាពលេចធ្លោខ្លាំងស្ទើរតែស្មើនឹងម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ទុំមួយចំនួនផងដែរ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page របស់ OPPO

អត្ថបទពាណិជ្ជកម្ម