រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះសារមួយ នោលើទំព័រហ្វេសប៊ុក Samdech Hun Sen,Cambodian Prime Minister ថា ៖ សូមស្តាប់ចម្រៀងថ្មីបន្តទៀត ទទាយំឆ្លងសម័យថ្មី

1.ទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ(ពីរដង).សង្សាបងអើយរត់អីលឿនម្លេះ?។
2.បើរត់យ៉ាងហ្នឹងហេតុអ្វីធ្វើចេះ?(ពីរដង)
លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ
ទៅជ្រកឯណា?។
3.បងរត់ចោលអូនអត់ធម៏មេត្តា(ពីរដង)
បងភ្លេចសន្យាកាលពីគ្រាដើម។
4.បើបងធ្លាប់រត់សុំរត់ទៀតណា(ពីរដង)
រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ។

សម្តេចហ៊ុន សែន បាននិពន្ធបទចម្រៀងវគ្គថ្មីនេះឡើង បន្ទាប់ពីលោកសម រង្ស៉ី បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឱ្យដឹងកាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះថា ការភ្នាល់របស់លោក ជាមួយសម្តេចហ៊ុន សែន លើការបង្ខំចិត្តដោះលែងលោក កឹម សុខា គឺត្រូវបានចាត់ទុកជា «មោឃៈ»។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបបួលសម្តេចហ៊ុន សែន ភ្នាល់គ្នាដោយកំណត់ថា ក្រោមសម្ពាធអន្តរជាតិ សម្តេចហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា ក្នុងចន្លោះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩មក ។

លោកសម រង្ស៉ី បានលើកឡើងថា បើសិនជាលោកភ្នាល់ចាញ់ សម្តេច ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះលែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះ គឺសម្តេចហ៊ុន សែន ត្រូវចុះចេញពីតំណែង៕