ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនវិនិយោគចំនួន១៣ បានបោះទុនវិនិយោគបង្កើតរោងចក្រផ្សេងគ្នា បណ្តាក់ជិត១ពាន់លានដុល្លារ នៅកម្ពុជា។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដើម្បីឲ្យក្រុមហ៊ុនបើកដំណើរការគម្រោងរបស់ខ្លួន។

ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់ក្រុមហ៊ុនទាំង១៣ មានគម្រោងបង្កើតរោងចក្រ៖

១-“L C GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៥កន្លែង។

២-“DUKE WORLD TOYS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតតុក្កតា និងប្រដាប់ប្រដាក្មេងលេងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៦កន្លែង។

៣- “J.M TIMES GARMENTS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (អតីតខណ្ឌពោធិ៍សែនជ័យ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៥៧កន្លែង។

៤-“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។

៥-“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។

៦-“UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៥០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥.១៥០កន្លែង។

៧-“NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥៩៨កន្លែង។

៨-“FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៥កន្លែង។

៩-“YIMGJIA (CAMBODIA) ART SUPPLY MFG CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផ្ទាំងស៊ុមគំនូររូបថត និងសម្ភារៈសម្រាប់រចនាស៊ុបរូបថត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៧៩កន្លែង។

១០-“CNDEGRE INTERNATIONAL (KH) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០០៥កន្លែង។

១១-“BIG C SUPERCENTER (CAMBODIA) CO.,LTD.” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២២កន្លែង។

១២-“HUABAOSUYE PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតថង់យួរប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៩កន្លែង។

១៣-“ZHAOHUI FILTER CO., LTD”គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី និងតម្រងម៉ាស៊ីនបន្សុទ្ធខ្យល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារ៥A ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥៦កន្លែង។

សូមបញ្ជាក់ថា នេះជាវត្តមានរោងចក្រថ្មីៗបន្ថែមទៀត ដែលមានទុនវិនិយោគសរុបជាង៧រយលានដុល្លារអាមេរិក ហើយបានស្រូបកម្លាំងពលកម្លាំងរាប់ម៉ឺននាក់ ឲ្យចូលបម្រើការងារនៅក្នុងរោងចក្រ ហើយវាបានចូលរួមយ៉ាងសកម្មក្នុងការជំរុញល្បឿនសេដ្ឋកិច្ច និងការនាំចេញកាន់តែមានសន្ទុះថែមទៀត ៕