ខេត្តកំពង់ធំ៖ ដោយសារការធ្វេសប្រហែសភ្លើងនៅចង្ក្រានបាយ ផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះរលាយទៅជាផេះ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្តោល ឃុំព្រះដំរី ស្រុកស្ទោង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ចក់ ចិន ភេទប្រុស អាយុ ៥៩ឆ្នាំ ផ្ទះទំហំ ៣,៥០មx៩ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។ មូលហេតុ: បណ្តាលមកពីធ្វេសប្រហែសភ្លើងចង្ក្រាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុភ្លាមៗដែរ តែមិនទាន់សន្និដ្ឋានថា អស់ទឹកប្រាក់ប៉ុន្មាននោះទេ ៕