ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​ជនជាតិ​ខ្មែរឥស្លាម ចំនួន​៣៤​នាក់ ដោយ​បដិសេធ​សំណើ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ទៅ​ធ្វើការ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ដោយសារ មិន​បំពេញ​លក្ខខណ្ឌ​អន្តោប្រវេសន៍​គ្រប់គ្រាន់ ។

នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត បាងកក​ប៉ុ​ស្ត៍ នៅ​ព្រឹក​ថ្ងែ​ទី​២២ កុម្ភៈ ២០១៩ នេះ​ថា ខ្មែរឥស្លាម ទាំង​៣៤​នាក់​មាន​ស្ត្រី​២​នាក់ ត្រូវ​បាន​ប៉ូលិស​ថៃ​បញ្ជូន​អោយ​វិល​មក​កាន់​កម្ពុជា​វិញ តាម​ច្រក​ផ្លូវ​អន្តរជាតិ ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ខេត្ត​សា​កែវ ប្រទេស​ថៃ ។

មន្ត្រី​អន្តោប្រវេសន៍​ថៃ បាន​និយាយ​ថា ជន​ចំណាកស្រុក​ទាំងនេះ ត្រូវ​បាន​ឃុំខ្លួន​ទុក​បណ្តោះអាសន្ន​មួយ​រយៈពេល​ខ្លី បន្ទាប់​មក​ថៃ​បាន​ស្នើ​សុំ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ពួក​គេ​ត្រឡប់​មក​វិញ ។ ពួក​គេ​ទាំងអស់​បាន​ធ្វើ​ដំណើរ​តាម​ទិដ្ឋាកា​ទេសចរណ៍ ក្នុង​ចំណោម​ពួក​គេ មាន​ភាគច្រើន​បាន​និយាយ​ថា ពួក​ខ្លួន​មាន​បំណង​ទៅ​ធ្វើការ​នៅ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង​ថៃ ។ ខ្លះ​ទៀត​អះអាង​ថា ពួក​គេ​គ្រាន់តែ​ឆ្លងកាត់​ថែ ដើម្បី​បន្ត​ទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី ដោយ​ត្រូវ​ឆ្លងកាត់​ច្រកព្រំដែន នៅ​ខេត្ត​ណា​រ៉ាត​ធី​វ៉ា​ត ៕