ភ្នំពេញ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ បើកម៉ូតូមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងល្បឿនយ៉ាងលឿនអត់បានប្រយ័ត្ន ស្រាប់តែរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកអ្នកជំងឺចូល ក៏ជ្រុលបុកបណ្តាលឲ្យខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសាម៉ុយរបស់មន្ទីរពេទ្យកាល់ម៉ែតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញរដ្ឋ 12-0881 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ។

ខណៈពេលដែលបើកមកដល់ចំណុចកើតហេតុខាងលើនេះ រថយន្តសាម៉ុយបត់ឆ្វេងដោយបើកសារ៉ែនស្រាប់តែមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី 2017 ពាក់ស្លាកលេខ ព្រៃវែង 1I-0673 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន អត់បានបន្ថយល្បឿននោះទេ ។ លុះពេលដែលរថយន្តសង្គ្រោះបត់ចូលក្នុងមន្ទីរពេទ្យកាលម៉ែតក៏ត្រូវរថយន្តសាម៉ុយអកហ្ស៊ើ ចាប់ហ្វ្រាំងអត់ទាន់ ក៏ជ្រុលបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកមន្ទីរពេទ្យកាល់ម៉ែតកន្លែងសង្គ្រោះបន្ទាន់ រីឯម៉ូតូនៅក្រោមរថយន្តចំនែកឯរថយន្តសាម៉ុយវិញខូចខាតខ្ទេចមួយកំណាត់ខាងមុខ ។
ក្រោយពេលកើតហេតុ ខាងរថយន្តសាម៉ុយសុខចិត្តចេញថ្លៃខូចខាត និងថ្លៃព្យាបាលរបួសឲ្យខាងជនរងគ្រោះរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕