ភ្នំពេញ៖ មន្ត្រីពេទ្យយោធាម្នាក់មានឈ្មោះ សុង រតនា ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់១០០លានរៀល ។

ថ្លែងប្រាប់ក្រុមការងារដែលចុះទៅប្រគល់រង្វាន់ធំនូវចំនួនទឹកប្រាក់ 100 លានរៀល ដល់លំនៅដ្ឋានផ្ទាល់ ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះថា លោក សុង រតនា បានប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីហាត់ប្រាណរួច លោកបានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុងទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ហៅប្រពន្ធ និងឪពុកដែលរស់នៅជាមួយគ្នាឱ្យជួយមើល ទើបមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុង។

លោកបានបញ្ជាក់ទៀតថា វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលរាល់ដងធ្លាប់តែឃើញគេឡើងទទួលរង្វាន់១០០លារៀលនៅលើ់កញ្ចក់ទូរទស្សន៍ ហើយនឹកគិតថាថ្ងៃណាមួយលោកនឹកមានសំណាងបានឈ្នះដូចគេដែរ តែពេលនេះ ក្ដីស្រមៃរបស់លោកបានក្លាយជាការពិតហើយ។​ បន្ទាប់ពីទទួឡបានប្រាក់រង្វាន់១០០លានរៀលនេះ លោកនឹងយកមួយចំនួនទៅសងបំណុលធនាគារខ្លះ ហើយទុកមួយចំនួនទៀតទៅបង្កើតមុខរបរសម្រាប់ប្រពន្ធលក់ដូរនៅផ្ទះ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត់។ នៅក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានជួយកែប្រែជីវិត និងជោគវាសនាគ្រួសារឱ្យមានភាពល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 100លានរៀល ចំនួន60រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន60 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន60រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់100លានរៀល ដោយឡែកអ្នកលក់ដែលដាក់តាំងច្រើន ហើយស្អាត នៅពេលក្រុមការងារចុះទៅឃើញនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន1លានរៀល ភ្លាមៗចំនួន5នាក់។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​ ៕