រាជធានីភ្នំពេញ៖ យុវជនជានិស្សិតម្នាក់ នាំកូនក្រមុំគេទៅផឹកស៊ីនៅហាង រួចល្បួងទៅដេកជាមួយ១យប់ រួមរ័កគ្នាបានម្ដង។ លុះស្អែកឡើងបែកការណ៍ ត្រូវម្ដាយឪពុកខាងស្រីគ្នាមកនាំខ្លួនយុវជននោះមកកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍នចាត់ការទៅតាមច្បាប់។

ការឃាត់ខ្លួនយុវជននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ៣៤ ជាន់ទី៤ ផ្លូវ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យឈ្មោះយឹម សាន់ប៊ុនណា ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅបន្ទប់ជួលកើត ហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ដ.ណ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថែ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងង ១១និង០០នាទីយប់ ជនរងគ្រោះនិងជនសង្ស័យរួមទាំងមិត្តភក្កិជិតស្និទ្ធមា្នក់ទៀតឈ្មោះ នីតា បានចេញពីផឹកស៊ីនៅហាងលេខ៩៩ ម្តុំវត្តភ្នំ រួចហើយអ្នកទាំងបីបានហៅម៉ូតូកង់បីឥណ្ឌាជិះមកផ្ទះទាំងអស់គា្ន លុះដល់ពាក់កណ្ដាលផ្លូវ ឈ្មោះ នីតា បានចុះពីលើម៉ូតូកង់បី ដើរចូលទៅផ្ទះរបស់ខ្លួនបាត់។ ពេលនោះជនសង្ស័យឈ្មោះយឹម សាន់ប៊ុនណា ក៏បានជូនជនរងគ្រោះឈ្មោះ ដ.ណ ទៅផ្ទះបន្តទៀត។

ពេលទៅដល់ជិតផ្ទះ ជនរងគ្រោះចុះដើរបានបន្តិច ស្រាប់តែជនសង្ស័យហៅជនរងគ្រោះត្រលប់មកវិញ ហើយឲ្យឡើងជិះម៉ូតូកង់បីឥណ្ឌានិងបបួលមកដេកនៅបន្ទប់ជួលលេខ៣៤ ជាន់ទី៤ របស់ជនសង្ស័យ។ជនរងគ្រោះក៍យល់ព្រមមកដេកជាមួយដែរ។ លុះនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាតឈានចូលថៃ្ងទី២០ ខែ កុម្ភៈឆ្នាំ២០១៩ ជនសង្ស័យបានរំលោភសេពសន្ទវៈជនរងគ្រោះបានមួយលើក ។

ប្រភពដដែលបានបន្តថា លុះព្រឹកឡើង ជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ត្រូវម្ដាយឪពុកជជីកសួរពីទៅណាបាត់មួយយប់មិនឃើញចូលផ្ទះ ក៍បែកការណ៍រឿងជនសង្ស័យរំលោភសេពសន្ទវៈនោះតែម្ដងទៅ។
បន្ទាប់មក នៅវេលាម៉ោងង០៦និង៣០នាទីល្ងាចថ្ងៃដដល ឪពុកមា្តយជនរងគ្រោះបាននាំជនរងគ្រោះទៅដល់បន្ទប់ជួលជនសង្ស័យ ហើយក៏នាំជនសង្ស័យយកមកប្រគល់ជូនកម្លាំងសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង។ ជនសង្ស័យយឹម សាន់ប៊ុនណា ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធី ៕