សិល្បៈ៖ ក្រោយពីបានលែងលះគ្នាជាមួយភរិយារួចមក លោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី ត្រូវបានគេដាក់សង្ស័យថា លួចបង្កាត់ភ្លើងស្នេហាជាមួយតារាស្រីនេះ តារាស្រីនោះ តែអ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ខ្លាំងនោះ គឺនាយក្ដីបានបង្ហាញភាពស្និទ្ធស្នាលជាងគេជាមួយតារាសម្ដែងស្រីវ័យក្មេង គឺកញ្ញា សុណ្ណ រ៉ាផា ហើយជារើយៗមានមហាជនបានប្រទះឃើញតារាប្រុសស្រីទាំងពីដួងនេះ បណ្ដើរគ្នាចូលមើលកុន និងធ្វើដំណើរកម្សាន្តតាមទីកន្លែងនានាផងដែរ ហើយចំពោះទង្វើខាងលើនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើនប្រាកដក្នុងចិត្តថា លោក ឈុន សុវណ្ណភក្ដី អាចនឹងមានទំនាក់ទំនងស្នេហាជាមួយ កញ្ញា សុណ្ណ រ៉ាផា ជាក់ជាមិនខាន ។

យ៉ាងណាមិញ ដើម្បីឲ្យអស់មន្ទិលសង្ស័យពីសំណាក់មហាជន ស្រាប់តែនាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នេះ ម្ចាស់ផលិតកម្ម BKS និងជាតារាសម្ដែង លោក ឈុន សុវណ្ណភក្ដី បានចូលរោងភ្ជាប់ពាក្យជាមួយកញ្ញា សុវណ្ណ រ៉ាផា ហើយ ដោយក្នុងនោះ គឺឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់សាច់ញាតិ មិត្តភក្ដិប្រុសស្រី ព្រមទាំងមានសារជូនពរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ៕
សហការី KBN