ភ្នំពេញ៖ តើលោកអ្នកកំពុងធុញទ្រាន់ជាមួយនឹងក្លិនឆ្អាប ឬក្លិនមិនល្អនៅក្នុងទូទឹកករបស់អ្នកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយទូទឹកកកសាមសុងទា្វរពីរ ម៉ូឌែល Twin Cooling Plus ដែលមានភាពបត់បែន និងភាពងាយស្រួលបំផុត។ ខាងក្រោមនេះគឺជាហេតុផល និងចំណុចពិសេសដែលអាចធ្វើឱ្យអតិថិជនទាំងអស់មិនអាចដកចិត្តចេញពីទូទឹកកកស៊េរីថ្មីមួយនេះបាន។

មានជម្រើសនៃថាមពលត្រជាក់ និងថាមពលបង្កក ៖ លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនខណៈពេលដែលថាមពលបង្កកនេះអាចផលិតទឹកកកបានទាន់ចិត្តយ៉ាងអស្ចារ្យ។

មានមុខងារបំលែងដ៏វៃឆ្លាត ៖ លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតា ដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

ស៊ីថាមពលតិចបំផុត ៖ ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

អាចរក្សាភាពត្រជាក់រហូតដល់ទៅ12 ម៉ោងក្នុងករណីភ្លើងដាច់ ៖ ពិតមែនទេ? គ្មានអ្វីព្រួយបារម្ភជាងពេលដែលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិតថ្មីរបស់ សាមសុង គឺរចនាមកយ៉ាងពិសេសដើម្បីពន្យារសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ហើយនៅតែរក្សាភាពត្រជាក់បានរហូតដល់ 12 ម៉ោង នៅក្នុងផ្នែក Cool Pack ។

គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកកឡើយ ៖ ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល។ តែប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកកបានយ៉ាងល្អ។ វាមានប្រព័ន្ធការពារក្លិនពីកន្លែងកកកុំឱ្យទៅកន្លែងត្រជាក់ និងការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះលោកអ្នកអាចទុកអាហារនៅគ្រប់កន្លែងដោយរក្សាបាននូវរសជាតិដើមទាំងស្រុងបាន។

អាចរក្សាអាហារឱ្យនៅស្រស់បានរយៈពេលយូរ ៖ Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សាបាននូវភាពស្រស់ពេញទូទឹកកកតែម្តងដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់ជានិច្ច។

*** សូមប្រញាប់ឡើង! ស្រឡាញ់សុខភាពរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកសូមជ្រើសរើសទូរទឹកកក Samsung Twin Cooling Plus ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។