គ្រាន់តែចូលដល់ខែនៃក្តីស្រឡាញ់ភ្លាម ស្រាបៀរកម្ពុជាមិនបង្អង់យូរ ធ្វើការចាប់រង្វាន់អាពាហ៍ពិពាហ៍លើកទី១ ភ្លាមចំនួន ជិត៤០០រង្វាន់ សម្រាប់គូរស្វាមីដែលទើបតែរៀបអាពាហ៍ពិពាហ៍រួច ហើយបានជាវ ស្រាបៀរកម្ពុជា សម្រាប់ភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេកន្លងមក។

រង្វាន់ទាំងអស់នោះរួមមានទឹកប្រាក់ ៥០០០ ដុល្លារ ចំនួន ៥ រង្វាន់ ទឹកប្រាក់ ១០០០ ដុល្លារ ចំនួន ២៥ រង្វាន់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និង ទូរទស្សន៍ជាច្រើនរង្វាន់។

ដូច្នេះសូមអតិថិជនដែលជាគូស្វាមីភរិយាថ្មីទាំងអស់ សូមពិនិត្យរកឈ្មោះរបស់ខ្លួន និង ប្តី ឬ ប្រពន្ធ ដើម្បីចាប់ផ្តើមធ្វើការទំនាក់ទំនងបើករង្វាន់ពីក្រុមហ៊ុនផ្ទាល់ តាមរយៈទូរស័ព្ទលេខ ០៦៧ ៩០២ ៩០២ ដើម្បីបញ្ជាក់អំពីឯកសារ ដែលត្រូវយកភ្ជាប់មកជាមួយដើម្បីធ្វើការបើករង្វាន់។

ខ្មែរ ប៊ែវើរីជិស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕