ប្រទេសថៃ៖ នៅថ្ងៃទី១៥ កុម្ភៈ ២០១៩នេះ ប៉ូលិសអន្តោប្រវេសន៍ថៃ បានឲ្យដឹងថា ក្រុមស៊ើបអង្កេតរបស់ខ្លួន បានចាប់ជនជាតិបរទេសជាច្រើននាក់ ដែលស្នាក់នៅលើសកំណត់ក្នុងប្រទេសថៃ ។

សេចក្តីរាយការណ៍បានបន្តថា ប៉ូលិសស្នងការសង្កាត់ឆះណាក់សុងក្រាម ក្រុងបាងកក បានចុះចាប់ខ្លួនជនបរទេសជាច្រើនសាសន៍ចំនួន៥២២នាក់ រួមទាំងជនបរទេសដែលរស់នៅក្នុងប្រទេសថៃលើកំណត់ ចំនួន១៥នាក់ មានជនជាតិភូមា៥នាក់ ជនជាតិខ្មែរ៤នាក់ ឡាវចំនួន៣នាក់ ជនជាតិវៀតណាម១នាក់ និងជនជាតិដាណាម៉ាក១នាក់ ។

ក្រៅពីនេះប៉ូលិសបានចាប់ខ្លួនជនបរទេស ដែលរស់នៅខុសច្បាប់ចំនួន២៨៧នាក់ ក្នុងនោះមានជនជាតិខ្មែរ ចំនួន៣៨នាក់ មិនតែប៉ុណ្ណោះមានជនជាតិខ្មែរដែលជាប់ពាក់ព័ន្ធនិងបទល្មើសផ្សេងៗចំនួន៣១នាក់ ហើយប៉ូលិសកំពុងតែធ្វើការរៀបចំសំណុំរឿងដើម្បីបញ្ជូនជនបរទេសទាំងអស់ ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ មុននិងបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ៕

ប្រភព៖ សារព័ត៌មាន Khaosod