បន្ទាប់​ពី​មានការ​ផ្ទុះ​រូបភាព​ស្វែងរក​អ្នកជំនាញ​ថតរូប​ភាព​ពេល​យប់ ដែល​បាន​បង្ហោះ​ដោយ​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព និងតារា​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ក​បុក​ដ៏​ល្បី​ៗ ដូច​ជា ៖ លោក កែវ សុខ​ផេង កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា, លោក ឈឹ​ម​សក្ក​ដា, កញ្ញា ហ៊ិ​ន​ច័ន្ទ​នីរ​ត្ន័, លោក ជា​សុ​វ​ណ្ណា​រឹទ្ធ, អ្នក​នាង សុខ​សុ​ម៉ា​វ​តី, អ្នក​នាង នាង​សុ​វ៉ា​ត​នា ហៅ DJ Nana, លោក ហៃ​ប៉ាវ​ហុង, កញ្ញា ស៊ី​ន​យូ​ប៊ី​ន និង ក​ញ្ញ សាឡា​ត់​ស្រី​ឡា​ង​ជាដើម កាលពី​ប៉ុន្មាន​ថ្ងៃមុន​រួច​មក ដោយនៅ Status ដែល​ពួក​គាត់​បាន​សរសេរ​ថា “ ខ្ញុំ​ចូល​ចិត្ត​ថតរូប​ណាស់ ជា​ពិសេស​ការ​ថតរូប​ពេល​យប់ បើសិនជា​មាន​អ្នកជំនាញ​ថតរូប​ពេល​យប់​ផ្ទាល់ខ្លួន មិនដឹង​ជា​ល្អ​យ៉ាងណា​ទេ​! តើន​ណា​ជា​អ្នកជំនាញ​ថតរូប​ពេល​យប់​របស់ខ្ញុំ​ទៅ ? អាច​ទាយ​បាន​ទេ ? ” ដែល Caption ទាំង​អស់នេះ ពួក​គាត់​សរសេរ និង បង្ហោះ​ដោយ​ភ្ញា​ប់​ជាមួយនឹង​រូបភាព​មួយ​ស្លឹក​ដែល​គួរ​ឲ្យ​ទាក់ទាញ នៅ​ពេល​នោះ​មាន​ក្រុម​អ្នកគាំទ្រ​ខ្លះ​បាន Comment ប្លែក​ៗ និង ខ្លះ​ទៀត​បាន Comment ជា​លក្ខណៈ​លេងសើច​ទៅ​តាម​របៀប​ដែល​ពួក​គេ​ចូល​ចិត្ត និងស្រលាញ់​រាប់អាន Idol របស់​ពួក​គេ​ទាំងនោះ ។

មក​ដល់​ថ្ងៃនេះ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ក្រុម​តារា​ល្បី​ៗ​ដដែល បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៀត ថា​ជា​អ្នកជំនាញ​ថតរូប​នៅ​ពេល​យប់​របស់​ពួក​គាត់ ដែល​នៅ​លើ​រូបភាព​នោះ​មាន​បុរស​ម្នាក់​កាន់កា​ម៉េ​រា​ថតរូប​ដដែល ហើយ​មាន​ទូរស័ព្ទ​ដ៏​ស្រស់​ស្អាត​អម​ជាមួយ​គ្នា ដោយ​សរសេរ​អក្ស​នៅ​ខាងក្រោម​ថា “ R17 Pro ជា​អ្នកជំនាញ​ថតរូប​នៅ​ពេល​យប់​” ដែល​ជា​អ្នក​មិត្ត​យល់ចិត្ត ទៅ​គ្រប់​ទីកន្លែង និង គ្រប់ពេលវេលា​ជាមួយ​ពួក​គាត់​ផង​ដែរ មិនតែប៉ុណ្ណោះ R17 Pro បាន​ក្លាយទៅជា​អ្នកជំនាញ​ថតរូប​ពេល​យប់​របស់​ពួក​គាត់ ដែល​មាន​ចំណង់​ចំណូលចិត្ត​ថតរូប​ពេល​យប់​យ៉ាង​ស្រស់​ស្អាត​។

តាម​ដែល​យើងខ្ញុំ​ធ្លាប់​ដឹង​កន្លង​មក​ថា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​នេះ បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន OPPO ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប គឺ​មាន​កាមេរ៉ា​៣​គ្រាប់​ដែល​មាន​ទំហំ F1.5/F2.4 មាន​កាំ​ពន្លឺ​ដ៏​វៃឆ្លាត អាច​បន្ថែម​ពន្លឺ​នៅ​ទីកន្លែង​ងងឹត​បាន​យ៉ាង​ស្រស់​ស្អាត​មិន​ធ្វើ​ឲ្យ​បែក​គុណភាព​រូប ឬ ស្រអាប់​ឡើយ ដោយ​មិន​ចាំបាច់​ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែម​ពន្លឺ​ឡើយ និង អាច​បន្ថយ​ពន្លឺ​នៅ​ទីកន្លែង​ដែល​ភ្លឺ​ខ្លាំង​ថែម​ទៀត​ផង​។

មិនតែប៉ុណ្ណោះ R17 Pro មាន​បច្ចេកវិទ្យា​ទប់​លំនឹង IOS អស់​ក្តី​បារម្ភ​ពី​ការ​បាត់បង់​លំនឹង​ពេល​ថតរូប​ភាព វា​មាន​បច្ចេកវិទ្យា Ultra Night Mode ដែល​ធ្វើ​ឲ្យ​រូបភាព​កាន់តែ​ត្រជាក់​ភ្នែក និង Color Mode ដែល​ធ្វើ​ឲ្យ​ពណ៌​នៃ​រូបភាព​កាន់តែ​ស្រស់បំព្រង​តែ​ម្តង​។ ដូច្នេះ​មាន​ន័យ​ថា​អ្នកជំនាញ​ថតរូប​ពេល​យប់​របស់​ក្រុម​តារា​ល្បី​ៗ​ជា​ច្រើន គឺ R17 Pro បើ​អីចឹង​នៅ​ចាំ​អី​ទៀត​! តោះ​គ្នា​យើង អ្នក​ណាខ្លះ​ដែល​ចូល​ចិត្ត​ថតរូប​ពេល​យប់ ? ៕