រាជធានី​ភ្នំពេញ ៖ នេះ​ចាត់ទុកជា​ដំណឹង​មួយ​ដ៏​ក្រៀមក្រំ​សម្រាប់​ប្រទេស​កម្ពុជា អ្នកចម្រៀង​អា​យ៉ៃ​​ឆ្លើយឆ្លង លោកតា ផ្លុ​ង មឿ​ក បាន​ទទួលមរណភាព​ហើយ​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ក្រោយ​ពី​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ច្រើន​ឆ្នាំ លោកតា​ដេក​លើក​ន្ទ្រេ​ល​ក្នុង​ស្ថានភាព​ភ្លេចភ្លាំង ដោយ​ស្បែក​ដណ្តប់​ឆ្អឹង រហូត​ដល់​ថ្នាក់​វង្វេង​លែង​ស្គាល់​អ្នក​ណា​ទាំងអស់ ។

នេះ​បើ​យោង​តាម​កូនប្រុស​របស់​លោកតា​ផ្លុ​ង មឿ​ក ឈ្មោះ​ផ្លុ​ង រស្មី ដែល​បាន​បង្ហោះ​ដំណឹង​ក៏​ក្រៀមក្រំ​នេះ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​លោក​ពុក ផ្លុ​ង មឿ​ក បាន​ទទួល​មរ​ណះ​ភាព​ហើយ​គាត់​លា​ពី​ពួក​យើង​រហូត​ហើយ​បងប្អូន​ដ៏​សែន​កំសត់​ទាំងអស់​គ្នា​អើយ​!» ។

សព​របស់​លោកតា ផ្លុ​ង មឿ​ក ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ពី​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ទៅ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ស្វាយ​ពពែរ ស្ថិត​តាម​បណ្ដោយ​មហាវិថី សម្ដេចព្រះ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕