ក្រុងព្រះសីហនុ ៖ រថយន្ត​អត់​ពន្ធ​ចំនួន​០២​គ្រឿង ត្រូវ​បាន​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ចាប់​នៅ​ចំណុច​មុខ​កាស៊ីណូ ម៉ី កៅ​ម៉ី ក្នុង​សង្កាត់​លេខ​០៤​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៩ នេះ ។

លោក​ឡុ​ច ស៊ី​ផេ​ន អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា រថយន្ត​ដែល​មន្ត្រី​គយ​ចុះ​ចាប់​យក​នេះ​រួម​មាន ទី​១ រថយន្ត​ម៉ាក LEXUS RX450h ផលិត​ឆ្នាំ២០១០ ពណ៌​ស ដោយ​ប្រើប្រាស់​លតាប័ត្រ និង​ស្លាក​លេខ​ក្លែងក្លាយ​(​ភ្នំពេញ​2Aw -4332) និង​ទី​២ រថយន្ត​ម៉ាក TOYOTA ALPHARD ផលិត​ឆ្នាំ​២០១៧ ពណ៌​ស ដោយ​ប្រើប្រាស់​លតាប័ត្រ និង​ស្លាក​លេខ​ក្លែងក្លាយ​(​ភ្នំពេញ​2Ak-2998) ។

សមត្ថកិច្ច​អះអាង​ថា ម្ចាស់​រថយន្ត​ទាំងនោះ​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​ទេ បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង យក​មក​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត ៕